ខ្ញីចាស់ Sanchez ប្រាប់ត្រង់ៗថាលោក ចង់ឃើញតារាឆ្នើមក្រុម Barca រូបនេះ ផ្ទេរទៅលេងឲ្យ R.Madrid បំផុត

បន្ទាប់ពីការសម្រេចចិត្តរបស់គ្រូបង្វឹក ក្នុងការទម្លាក់ខ្សែប្រយុទ្ធ Ousmane Dembele ចេញពីក្រុម Barcelona ពេលប្រកួតទល់ក្រុម Athletic Club ក្នុងពេលថ្មីៗកន្លងទៅ វាហាក់ដូចជាបានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងចាកចេញពី Camp Nou ក្នុងពេលឆាប់ៗខាងមុខ ។

Ousmane Dembele

យ៉ាងណាក៏ដោយ គោលដៅថ្មីរបស់ Dembele ហាក់នៅមិនទាន់ត្រូវបានដឹងច្បាស់លាស់នៅឡើយទេ ដោយកុងត្រាបច្ចុប្បន្នរបស់គេ នៅពេលត្រឹមតែ ៦ ខែទៀត ហើយច្បាស់ណាស់ក្លិប Barcelona មានបំណងចង់ផ្ទេរកីឡាកររូបនេះ ចេញឲ្យកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន ។

Ousmane Dembele

ហើយយ៉ាងណា ថ្មីៗនេះ អតីតជើងចាស់ លោក David Sanchez បាននិយាយនៅក្នុងបទសម្ភាសជាមួយ Despierta San Francisco ដោយបានលើកឡើងថា គាត់នឹងរីករាយខ្លាំង បើសិនបានឃើញ Dembele ផ្ទេរទៅលេងឲ្យ Real Madrid នោះ ។

Ousmane Dembele

លើសពីនេះ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា ៖ “ខ្ញុំមិនខ្វល់ថាគាត់នឹងទៅណាទេ តែអ្វីដែលសំខាន់នោះ គឺគាត់ត្រូវតែចាកចេញពី Barcelona ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ខ្ញុំមិនខ្វល់ពីការឃើញគាត់គ្រងឈុតពណ៌សនោះទេ តាមពិតខ្ញុំរីករាយនឹងឃើញ Dembele លេងនៅ Real Madrid”៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ De Bruyne ចុចឈ្មោះកីឡាករ ៥ រូប ដែលស្ថិតនៅក្នុងជម្រើសកីឡាករល្អបំផុត ក្នុងក្តីស្រមៃរបស់ខ្លួន

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានធ្វើការបង្ហាញពីជម្រើសកីឡាករល្អបំផុតទាំង ៥ រូបរបស់ខ្លួន  អំឡុងពេលធ្វើបទសម្ភាសជាមួយអតីតខ្សែការពាររបស់ក្រុម Manchester United លោក Rio Ferdinand នៅលើ Channel YouTube កាលពីថ្មីៗនេះ ។

Kevin De Bruyne

យ៉ាងណាក៏ដោយ នៅក្នុងឈុតកីឡាករល្អបំផុតនោះ De Bruyne មិនបានជ្រើសរើសយកអ្នកចាំទីនោះឡើយ ខណ:តារាឆ្នើមសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានចាប់ផ្តើមជាមួយនឹងកីឡាកររបស់ក្រុម Paris Saint-Germain ដល់ទៅ ២ រូប ។

គេនិយាយថា ៖ “ ច្បាស់ណាស់ Lionel Messi នឹងនៅទីនោះសម្រាប់ខ្ញុំ។ ហើយ Neymar ក៏ជាកីឡាករម្នាក់ដែរ ” ។

Neymar ,  Lionel Messi

មិនតែប៉ុណ្ណោះ De Bruyne បានបន្តទៀតថា ៖ ” មែនហើយ Kante ខ្ញុំត្រូវការ Kante ។ បន្ទាប់មកខ្ញុំនឹងយក Virgil van Dijk។ ប្រសិនបើជាក្រុមកីឡាករ ៥ នាក់ នោះ Bernardo Silva ក៏នឹងស្ថិតនៅក្នុងជម្រើសនោះដែរ ” ។

Kante
Virgil van Dijk , Bernardo Silva

ដោយឡែកនៅសល់កីឡាករមួយរូបទៀត De Bruyne បានសម្រេចចិត្តជ្រើសយករូបគេខ្លួនឯងតែម្តង ដើម្បីមកបំពេញឈុត ៥ រូបដំបូងល្អបំផុត នៅក្នុងក្តីស្រមៃរបស់គេមួយនេះ ៕

ប្រភព: Thechelseachronicle