គ្រូធំ Simeone កំពុងដាក់គោលដៅចម្បង ទៅលើតារាឆ្នើមរបស់ក្រុម Chelsea មួយរូប សម្រាប់ At Madrid

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាឆ្នើមរបស់ក្រុម Chelsea ដើម្បីយកមកពង្រឹងក្រុមរបស់គាត់បន្ថែមទៀតនៅឆ្នាំ ២០២២ នេះ ។

Diego Simeone

គួរឲ្យដឹងផងដែរថា កាលឆ្នាំពី ២០១៩ កន្លងទៅ លោក Simeone បានព្យាយាមយ៉ាងខ្លាំង ដើម្បីចុះកុងត្រាលើខ្សែការពារ Marcos Alonso មកជំនួសតំណែងរយៈពេលវែង សម្រាប់កីឡាករ Filipe Luis នៅក្នុងក្រុមរបស់ខ្លួន ។

Marcos Alonso

ប៉ុន្តែយ៉ាងណា គ្មានកិច្ចព្រមព្រៀងណាមួយអាចយល់ព្រមជាផ្លូវការនោះឡើយ ខណៈដែល Alonso បានសម្រេចចិត្តជ្រើសរើសយកការស្នាក់នៅបន្ត និងប្រកួតប្រជែង សម្រាប់តំណែងលេងនៅទឹកដី Stamford Bridge ខណ:ពេលដែលលោក Simeone បានចុះហត្ថលេខាលើកីឡាករប្រេស៊ីល Renan Lodi មកជំនួសវិញ ។

តែទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Marca ថ្មីៗនេះ បានបង្ហាញថា លោក Simeone នៅតែចាប់អារម្មណ៍លើអតីតកីឡាករយុវជនរបស់ក្លិប Real Madrid រូបនេះ ហើយនឹងងាកមកដាក់សំណើលើរូបគេជាថ្មីម្តងទៀត ខណ:ពេលទីផ្សារដោះដូរ កំពុងតែបើកដំណើរការ ។

Marcos Alonso

ជាក់ស្តែង Alonso បានឈានចូលដល់ឆ្នាំចុងក្រោយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅ Chelsea  ដោយមិនមានព័ត៌មានណាមួយ ដែលត្រូវបានលើកឡើងអំពីការបន្តកុងត្រាថ្មីបន្ថែមទៀត ជាមួយក្រុមម្ចាស់ជើងឯក UCL នោះឡើយ ៕

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ តោះ! មកដឹងលក្ខខណ្ឌកុងត្រាសំងាត់ ដែលអាចឲ្យ Ronaldo រកលុយបានខ្ទង់លានៗ បើធ្វើរឿងទាំងនេះបាន

ថ្មីៗនេះមានរបាយការណ៍មួយ បានបង្ហាញពីលក្ខខណ្ឌកុងត្រាសំងាត់ ដែលអាចធ្វើឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo រកបានចំណូលខ្ទង់លានផោន ដែលមាននៅក្នុង​កិច្ច​សន្យា ជាមួយក្រុមបិសាចក្រហម Manchester United បន្ទាប់ពីការវិលត្រលប់ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីរដូវក្តៅកន្លងទៅ ។

Cristiano Ronaldo 

ជាក់ស្តែង តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមលើកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយប្រាក់ឈ្នួល អាចរកបាន ៤៧៥,០០០ ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែបានកាត់បន្ថយប្រាក់ខែរបស់ខ្លួនជាច្រើន ដើម្បីអាចចាកចេញពី Juventus ក្នុងការផ្ទេរមកទឹកដី Old Trafford វិញ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ ក្រុម Man United បានចំណាយទឹកប្រាក់ប្រហែល ១២ លានផោន ដើម្បីនាំយក Ronaldo ត្រឡប់មកវិញ ប៉ុន្តែបើយោងតាមកាសែត Daily Star បានអះអាងថា ក្រុមបិសាចក្រហមបានទាក់ទាញខ្សែប្រយុទ្ធរូបនេះ ដោយរួមបញ្ចូលជាមួយប្រាក់រង្វាន់ផ្សេងៗបន្ថែមទៀត នៅក្នុងកុងត្រានោះ ។

Cristiano Ronaldo

វាត្រូវបានគេយល់ថា ប្រសិនបើ Ronaldo ជួយ Man Utd ឈ្នះ Champions League , ហើយឈ្នះពាន UEFA Player of the Year ឬមួយអាចឈ្នះពាន Ballon d’Or បន្ថែមទៀត នោះរូបគេ នឹងទទួលបានប្រាក់សុទ្ធចំនួន ១ លានផោន ក្នុងចំណោមពានរង្វាន់នីមួយៗ ដែលបានរៀបរាប់ ៕

ប្រភព: Sportbible