កីឡាករ Barcelona ម្នាក់ថាឈឺមិនបានហ្វឹកហាត់ ទើបគ្មានឈ្មោះប្រកួតកាលពីយប់មិញ

Ousmane Dembele មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Xavi Hernandez សម្រាប់ការប្រកួតទល់នឹង Alaves កាលពីយប់មិញ ដែលជាការអវត្តមានពីរប្រកួតជាប់គ្នា។

ក្នុងការពិភាក្សារបស់កីឡាករ និងក្លិបជុំវិញកិច្ចសន្យាថ្មីបានប្រឈមការជាប់គាំងក្នុងរយៈកាលកន្លងមក ហើយគេជឿថានេះជាហេតុផលដែលមិនមានឈ្មោះកីឡាកររូបនេះ នៅក្នុងបញ្ជីប្រកួត Copa del Rey ទល់នឹង Athletic Club។

ប៉ុន្ដែហេតុផលសម្រាប់ការអវត្តមានរបស់គេនៅពេលនេះគឺ ខ្សែប្រយុទ្ធបារាំងបានផ្ដល់ដំណឹងទៅក្លិបថា គេមិនអាចចូលរួមទៅក្នុងក្រុម ដោយសារសុខភាពមិនអំណោយផល។

ទោះបីជា Barcelona បានបញ្ជាក់បែបនេះ ប៉ុន្ដែគេជឿថា Dembele ប្រឈមនឹងបញ្ហាចម្រូងចម្រាស់ជាមួយក្លិប ហើយមិនចង់មានភាពអាម៉ាស ដែលមិនត្រូវបានកោះហៅចូលរួមការប្រកួតប៉ុណ្ណោះ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ គ្រូ​ធំ Tuchel សរសើរ​កីឡាករ​ Chelsea រូប​នេះ​ពេញៗ​មាត់ ថា​មាន​តិចនិក​ល្អ​ណាស់

ក្លឹប​តោ​ខៀវ Chelsea បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Tottenham Hotspur តាម​រយៈ​លទ្ធផល ២-០ នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​យប់មិញ ​ដោយ​នេះ​អរគុណ​ដល់​គ្រាប់​បាល់​របស់ Hakim Ziyech និង Thiago Silva នៅ​ដើម​តង់​ទី​ពីរ។

Tuchel

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​លោក Thomas Tuchel ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​ខ្សែ​ប្រយុទ្ធ​ម៉ារ៉ុក​គឺ Ziyech ថា​ពោរពេញ​ទៅ​ដោយ​តិចនិក និង​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ហើយ​នៅ​ប្រកួត​សារ​នេះ។

គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ៖ “អាច​ថា​នេះ​ជា​ប្រកួត​ដ៏​ល្អ​បំផុត​របស់​គេ​ហើយ ដោយ​គេ​ហ៊ាន​ប្រ.ថុយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ពេល​ខ្លះ​លទ្ធផល​ចេញ​មក​គឺ​ល្អ ដោយ​តំណែង​របស់​គេ​លើ​ទីលាន​យប់​នេះ ក៏​ល្អ​ខ្លាំង​សម្រាប់​គេ​ដែរ ដោយ​វា​អាច​បន្សល់​ចន្លោះ និង​អនុញ្ញាត​ឲ្យ​គេ​អាច​ស៊ុត​បាន​យ៉ាង​អស្ចារ្យ”។

លោក​បន្ត៖ “ខ្ញុំ​នៅ​ពី​ក្រោយ​គ្រាប់​បាល់​នោះ​ដែរ ខ្ញុំ​មាន​អារម្មណ៍​ថា​បាល់​នោះ​បន្តក់​រាង​ខ្ពស់ តែ​យ៉ាង​ណា​វា​ធ្លាក់​ចំ​ពេល​ល្អ​ណាស់ និយាយ​ទៅ​ជា​គ្រាប់​បាល់​ដ៏​ពិសេស​មួយ វា​ជា​តិចនិក​ដ៏​ល្អ​ចេញ​ពី​ថ្វី​ជើង​របស់​គេ”។

Chelsea-Spurs
Chelsea-Spurs

រំឭក​ថា កីឡាករ​ដែល​ជាប់​សញ្ជាតិ​នៅ​ប៉ែក​អាហ្វ្រិក គេ​ពុំ​បាន​ជាប់​ឈ្មោះ​ទៅ​ចូលរួម​ជួយ​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ហេតុ​នេះ​ហើយ​ទើប​អាច​បន្ត​លេង​ឲ្យ​ Chelsea បាន​ជា​ធម្មតា។ ស្ថិតិ​រដូវ​កាល​នេះ ២៤ ប្រកួត Ziyech រក​បាន ៦ គ្រាប់​និង Assist ៤ លើក៕

ប្រភព៖ Metro