សង្ស័យកីឡាករពីររូបរបស់ Spurs ត្រៀមផ្ទេរចេញ ទើបគ្មានឈ្មោះប្រកួតទល់នឹង Chelsea

ក្លិប Tottenham Hotspur មានការបើកចំហរក្នុងការត្រៀមលក់ខ្សែបម្រើ Dele Alli និង Giovani Lo Celso នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ ស្របពេលកីឡាករទាំងពីររូបនេះ មិនមានឈ្មោះក្នុងបញ្ជីក្រុមសម្រាប់ការប្រកួតទល់នឹង Chelsea នោះទេកាលពីយប់មិញនេះ។

កីឡាករទាំងពីររូបមានការភ្ជាប់នឹងការចាកចេញពី Spurs ក្រោមការដឹកនាំដោយលោក Antonio Conte ដោយពួកគេបន្ដអវត្តមានក្នុងប្រកួតសំខាន់នៅទឹកដី Stamford Bridge។

អវត្តមានរបស់ Lo Celso ត្រូវបានប្រកាសថា ជាប់ពាក់ព័ន្ធនឹងបញ្ហារបួស តែខ្សែបម្រើអាហ្សង់ទីន បានសរសេរនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនថា គេមិនមានបញ្ហាអ្វីពាក់ព័ន្ធនឹងសុខភាពឡើយ។

ដោយឡែកសម្រាប់ Alli វិញ បន្ទាប់ពីក្រុមរបស់គេចាញ់ការប្រកួត ២-០ ទល់នឹង Chelsea អ្នកចាត់ការ Conte បដិសេធមិននិយាយអ្វីឡើយពាក់ព័ន្ធនឹងមូលហេតុអវត្តមានកីឡាកររូបនេះ៕

ប្រភព៖​ 90Min

អានអត្ថបទបន្ទាប់៖ គ្រូ​ធំ Tuchel សរសើរ​កីឡាករ​ Chelsea រូប​នេះ​ពេញៗ​មាត់ ថា​មាន​តិចនិក​ល្អ​ណាស់

ក្លឹប​តោ​ខៀវ Chelsea បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Tottenham Hotspur តាម​រយៈ​លទ្ធផល ២-០ នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​យប់មិញ ​ដោយ​នេះ​អរគុណ​ដល់​គ្រាប់​បាល់​របស់ Hakim Ziyech និង Thiago Silva នៅ​ដើម​តង់​ទី​ពីរ។

Tuchel

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​លោក Thomas Tuchel ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​ខ្សែ​ប្រយុទ្ធ​ម៉ារ៉ុក​គឺ Ziyech ថា​ពោរពេញ​ទៅ​ដោយ​តិចនិក និង​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ហើយ​នៅ​ប្រកួត​សារ​នេះ។

គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ៖ “អាច​ថា​នេះ​ជា​ប្រកួត​ដ៏​ល្អ​បំផុត​របស់​គេ​ហើយ ដោយ​គេ​ហ៊ាន​ប្រ.ថុយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ពេល​ខ្លះ​លទ្ធផល​ចេញ​មក​គឺ​ល្អ ដោយ​តំណែង​របស់​គេ​លើ​ទីលាន​យប់​នេះ ក៏​ល្អ​ខ្លាំង​សម្រាប់​គេ​ដែរ ដោយ​វា​អាច​បន្សល់​ចន្លោះ និង​អនុញ្ញាត​ឲ្យ​គេ​អាច​ស៊ុត​បាន​យ៉ាង​អស្ចារ្យ”។

លោក​បន្ត៖ “ខ្ញុំ​នៅ​ពី​ក្រោយ​គ្រាប់​បាល់​នោះ​ដែរ ខ្ញុំ​មាន​អារម្មណ៍​ថា​បាល់​នោះ​បន្តក់​រាង​ខ្ពស់ តែ​យ៉ាង​ណា​វា​ធ្លាក់​ចំ​ពេល​ល្អ​ណាស់ និយាយ​ទៅ​ជា​គ្រាប់​បាល់​ដ៏​ពិសេស​មួយ វា​ជា​តិចនិក​ដ៏​ល្អ​ចេញ​ពី​ថ្វី​ជើង​របស់​គេ”។

Chelsea-Spurs
Chelsea-Spurs

រំឭក​ថា កីឡាករ​ដែល​ជាប់​សញ្ជាតិ​នៅ​ប៉ែក​អាហ្វ្រិក គេ​ពុំ​បាន​ជាប់​ឈ្មោះ​ទៅ​ចូលរួម​ជួយ​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ហេតុ​នេះ​ហើយ​ទើប​អាច​បន្ត​លេង​ឲ្យ​ Chelsea បាន​ជា​ធម្មតា។ ស្ថិតិ​រដូវ​កាល​នេះ ២៤ ប្រកួត Ziyech រក​បាន ៦ គ្រាប់​និង Assist ៤ លើក៕

ប្រភព៖ Metro