De Bruyne បង្ហាញជម្រើសកីឡាករ៥រូបក្នុងក្រុមនៃក្ដីស្រមៃ តែគ្មាន Ronaldo ឬ Lewandowski

ខ្សែបម្រើឆ្នើម Kevin de Bruyne របស់ក្លិប Manchester City បានបង្ហាញជម្រើសកីឡាករ៥រូបក្នុងក្ដីស្រមៃរបស់ខ្លួន ដែលកំពុងប្រកបអាជីពមកទល់បច្ចុប្បន្ននេះ ប៉ុន្ដែមិនមានឈ្មោះ Cristiano Ronaldo នៅក្នុងចំណោមនោះទេ។

នៅក្នុងការសន្ទនារបស់អតីតខ្សែការពារបិសាចក្រហម លោក Rio Ferdinand ខ្សែបម្រើបែលហ្ស៊ិករូបនេះ បានជ្រើសរើស Virgil van Dijk, Lione Messi, Neymar, Bernardo Silva និង N’Golo Kante ក្នុងជម្រើសទាំង៥របស់គេ តែមិនមានឈ្មោះរបស់ Cristiano Ronaldo ឡើយ។

មិនមានអ្នកចាំទីសម្រាប់ជម្រើសទាំង៥របស់ ខ្សែបម្រើបែលហ្ស៊ិករូបនេះឡើយ ខណៈម្ចាស់ពានកីឡាករល្អបំផុតរបស់ FIFA ខ្សែប្រយុទ្ធ Robert Lewandoski ក៏មិនត្រូវបានជ្រើសរើសក្នុងចំណោមកីឡាករទាំង៥រូបនេះដែរ។

សូមបញ្ជាក់ថា Ronaldo បានត្រលប់មកទឹកដី Old Trafford វិញមកចូលរួមជាមួយ Man Utd ក្រោយចែកផ្លូវគ្នាអស់រយៈពេល១២ឆ្នាំ ប៉ុន្ដែគេមិនទាន់អាចជួយឱ្យក្រុមបិសាចក្រហមក្លាយជាគូប្រជែងពាន Premier League ផ្សេងទៀតដូចជា Man City របស់ De Bruyne បាននៅឡើយ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Benzema ឈរ​ខាង Messi ថា​អ្នក​រិះ.គន់​រឿង​នេះ សុទ្ធ​តែ​អ្នក​អត់​ចេះ​មើល​បាល់

ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Real Madrid កីឡាករ Karim Benzema បាន​ចេញ​មក​និយាយ​លើក​ទឹក​ចិត្ត និង​សរសើរ​ដល់​សមត្ថភាព Lionel Messi បើ​ទោះ​បី​អតីតកាល​នាម​ជា​កីឡាករ​នៃ​ក្លឹប​គូ​ប្រជែង ហើយ​ពេល​ខាង​មុខ ត្រៀម​ប៉ះ​គ្នា​នៅ​ពាន​រង្វាន់ UEFA Champions League។

Messi/Benzema

ជា​សារ​លើក​ទឹក​ចិត្ត​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ធំ និយាយ​ថា Messi ធ្លាក់​ទម្រង់​លេង ហើយ​លេង​អ.ន់​ជាង​មុន ពេល​ទៅ​ដល់​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់ កីឡាករ​បារាំង​គឺ​មើល​ឃើញ​ផ្សេង ហើយ​និយាយ​ប្រាប់​សារព័ត៌មាន Telefoot បែប​នេះ៖ “តើ Messi នឹង​មិន​អាច​ជោគជ័យ​ដោយ​របៀប​ណា? នេះ​គ្រាន់​តែ​គាត់​ត្រូវ​ការ​ពេលវេលា​ប៉ុណ្ណឹង​ឯង”។

លោក​សង្កត់​ធ្ងន់​ទៀត​ថា៖ “កុំ​មើល​តែ​ Messi រក​មិន​បាន​គ្រាប់​បាល់​ច្រើន ហើយ​បង្អា.ប់​គាត់​នោះ តែ​យើង​គួរ​ទៅ​មើល​លើ​អ្វី​ដែល​គាត់​អាច​បង្ហាញ​ចេញ​មក​លើ​ទីលាន ដូច្នេះ​ហើយ​អ្នក​ដែល​រិះ.គន់ និយាយ​បង្អា.ប់ Messi សុទ្ធ​តែ​ជា​អ្នក​ដែល​មិន​យល់​ពី​បាល់ទាត់”។

Messi
Benzema

គួរ​រំឭក​ថា កីឡាករ​វ័យ ៣៤ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប ១៧ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ៥ លើក។ កាល​ពី​យប់​មិញ Messi ក៏​បាន​ចូល​លេង​ពេល​ប៉ះ Reims ផង​ដែរ តែ​ត្រឹម​កីឡាករ​បម្រុង យ៉ាង​ណា​ប្រកួត​បន្ទាប់​ពេល​ប៉ះ Nice នៅ French Cup ទំនង​នឹង​ជាប់​ជម្រើស​ដំបូង​ហើយ៕

ប្រភព៖ Sportskeeda