Barca អាចនឹងបើកចិត្តលក់តារាឆ្នើមខ្លួនមួយរូបនេះ ទៅឲ្យ Bayern ខណ:ទីផ្សារដោះដូរកំពុងបើកដំណើរការ

ក្នុងមួយរយ:កន្លងមកនេះ គេសង្កេតឃើញថាអនាគតរបស់ខ្សែបម្រើ Frenkie de Jong គឺមិនមានភាពច្បាស់លាស់ទេ ដោយគេហាក់ជួបភាពពិបាក ក្នុងការលេងក្រោមការដឹកនាំរបស់លោក Xavi បន្ទាប់ពីមកជំនួសតំណែងរបស់លោក Ronald Koeman ក្នុងខែតុលាមក ។

គួរឱ្យដឹងថា De Jong បានចូលរួមជាមួយ Barcelona ពីក្រុម Ajax នៅរដូវក្តៅឆ្នាំ ២០២០ ក្នុងតម្លៃ ៨៥លានអឺរ៉ូ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងពេលឥឡូវនេះ វាត្រូវបានគេរាយាករណ៍ក្លិប អាចនឹងបង្ខំចិត្តចែកផ្លូវជាមួយខ្សែបម្រើសញ្ជាតិហូឡង់វិញ នៅចំពេលពួកគេកំពុងមានបញ្ហាហិរញ្ញវត្ថុ ដែលមិនទាន់ដោះស្រាយចេញ ។

Frenkie de Jong

ហើយមិនតែប៉ុណ្ណោះ បើយោងទៅ​តាម​សារព័ត៌មាន ពី Diario Sport បាន​ឲ្យ​ដឹង​ថា Bayern Munich កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើ De Jong នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ។ ​

Frenkie de Jong

ស្របពេលជាមួយគ្នានេះ ក្លិប Barcelona ក៏នឹងមិនស្ទាក់ស្ទើក្នុងការលក់រូបគេចេញផងដែរ ដោយសារតែបច្ចុប្បន្នក្លិបកំពុងតែគិតគូទៅលើ ឱកាស ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ដោយវាត្រូវបានគេនិយាយថាកីឡាករសញ្ជាតិន័រវេសរូបនេះ គឺជាបំណងប្រាថ្នាដ៏ធំរបស់ប្រធានក្លិប លោក Joan Laporta ៕

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ ឥតលាក់បាំង! តារាឆ្នើម Spurs មួយរូប បង្ហើបប្រាប់មិត្តជិតស្និទ្ធរបស់ខ្លួន ថាចង់ផ្ទេរទៅលេងឲ្យ Newcastle

ខ្សែបម្រើ Dele Alli របស់ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងទៅកាន់មិត្តជិតស្និទ្ធរបស់ខ្លួនថា រូបគេចង់ដើរចូលក្លិប Newcastle United ជំនួសវិញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ។

Dele Alli

ជាក់ស្តែង នេះ​បើ​តាម​ការ​ចុះ​ផ្សាយចុងក្រោយ​របស់សារព័ត៌មាន Football Insider ដែល​បាន​អះអាង​ថា​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេសរូបនេះ កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង ក្នុងការផ្ទេរទៅលេងនៅទឹកដី St James’ Park។

Dele Alli

គួរឲ្យដឹងផងដែរថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់របស់ក្លិប បន្ទាប់ពីបានផ្ទេរមកពីក្រុម MK Dons ក្នុងតម្លៃ ៦ លានផោនកាលពីឆ្នាំ ២០១៥  ប៉ុន្តែយ៉ាងណា ទម្រង់លេងរបស់ Dele ក្នុងពេលថ្មីៗនេះ វាត្រូវបានគេមើលឃើញថា កីឡាកររូបនេះ បានធ្លាក់ចេញពីការពេញចិត្ត នៅក្រោមការដឹកនាំរបស់លោក Antonio Conte ។

Dele Alli

ហើយមិនតែប៉ុណ្ណោះ បើតាមប្រភពជិតស្និទ្ធជាមួយនឹងកីឡាកររូបនេះ បានបង្ហើបប្រាប់ Football Insider ថា Dele ពិតជាចង់ចុះហត្ថលេខាជាមួយក្លិបផ្សេង ហើយថែមទាំងបាននិយាយជាមួយអតីតមិត្តរួមក្រុម កីឡាករ Kieran Trippier ដែលបានផ្ទេរទៅចូលរួមជាមួយក្រុម Newcastle កាលពីដើមខែកន្លងទៅផងដែរ ៕

ប្រភព: Caughtside