កីឡាករ​លេង​កា.ច​ម្នាក់ ខាន​លេង​ឲ្យ​ជម្រើស​ជាតិ​ជាង ៣ ឆ្នាំ ត្រូវ​បាន​អ៊ីតាលី​កោះហៅ​សារ​ជា​ថ្មី

ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី កំពុង​ត្រៀម​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នៅ​មិនា​ខាង​មុខ នោះ​គឺ​ការ​ប្រជែង​យក​កៅអី​វគ្គ Playoff ដែល​ត្រូវ​ប៉ះ​ម៉ាសេដូនី មុន​ឆ្លង​ទៅ​ជួប​រវាង​ទួរគី ឬ​ព័រទុយហ្គាល់។ នេះ​ជា​ឱកាស​ចុង​ក្រោយ បើ​ចាញ់​គឺ​មាន​ន័យ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Roberto Mancini នឹង​អស់​ឱកាស​ឡើង​ទៅ World Cup 2022។

Mancini

ក្រុម​កំពុង​ប្រមូល​ផ្តុំ​ការ​ហ្វឹកហាត់​ ដែល​ត្រៀម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ដល់ ២៨ មករា​ខាង​មុខ ហើយ​ក៏​បាន​កោះហៅ​កីឡាករ​ចំនួន ៣៥ រូប​មក​ចូលរួម។ ក្នុង​នោះ​មាន​រឿង​ភ្ញាក់ផ្អើល​កើត​ឡើង គឺ​លោក Mancini បាន​កោះហៅ​កីឡាករ​ខកខាន​លេង​ឲ្យ​ជម្រើស​ជាតិ​ដល់​ទៅ​ជាង ៣ ឆ្នាំ ខ្សែ​ប្រយុទ្ធ Mario Balotelli។

គ្រប់​គ្នា​ស្គាល់​បុរស​វ័យ ៣១ ឆ្នាំ​ថា​ជា​កីឡាករ​លេង​កា.ច មិន​ថា​តែ​នៅ​ក្លឹប​និង​ជម្រើស​ជាតិ។ គេ​ខកខាន​ឈរ​ជើង​ឲ្យ​ក្រុម​អ៊ីតាលី តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ ដែល​ប្រកួត​ចុង​ក្រោយ​លេង​ស្មើ ១-១ ទល់​ប៉ូឡូញ នៅ​ពាន Nations League។

Balotelli
Balotelli

លោក Mancini ក៏​បាន​កោះហៅ​កីឡាករ ៧ រូប​ផ្សេង​ទៀត ដែល​មិន​ធ្លាប់​បាន​លេង​សោះ​ឲ្យ​អ៊ីតាលី មាន​ដូច​ជា​អ្នកចាំទី Marco Carnesecchi ខ្សែ​ការពារ Luiz Felipe, Giorgio Scalvini ខ្សែ​បម្រើ Davide Frattesi, Nicolo Fagioli, Samuele Ricci និង​ខ្សែ​ប្រយុទ្ធ Joao Pedro។ រី​ឯ​អ្នក​អវត្តមាន​គួរ​ឲ្យ​កត់​សម្គាល់ មាន​ Gianluigi Donnarumma, Leonardo Bonucci, Jorginho, Marco Verratti និង Federico Chiesa៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Juventus ប្រជែង​ឈ្នះ Arsenal ចរចា​ត្រូវរ៉ូវ​តម្លៃ​ខ្លួន កីឡាករ​គោលដៅ​រូប​នេះ​ហើយ

ក្លឹប​សេះ​បង្កង់ Juventus បាន​យក​ឈ្នះ​ក្លឹប​អង់គ្លេស Arsenal លើ​ទីផ្សារ​ដោះដូរ ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​កំពូល​ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Serie A។ លឺ​ថា ក្លឹប​យក្ស​អ៊ីតាលី​ហ៊ាន​ឲ្យ​ដល់​តម្លៃ ៦៧ លាន​អឺរ៉ូ ឬ​ជាង ៥៦ លាន​ផោន​ឯ​ណោះ។

Allegri/Arteta

នោះ​គឺ Dusan Vlahovic ជា​យុវជន​ឆ្នើម​របស់​ក្លឹប Fiorentina ដែល​បុរស​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ ត្រូវ​បាន​ក្លឹប Arsenal តាម​ឃ្លាំ​មើល​យូរ​ណាស់​ហើយ តែ​ទំនង​ត្រូវ​បាន​រាំង.ស្ទះ​ដោយសារ​តម្លៃ​ផ្ទេរ​នៃ​ក្លឹប​អាណាព្យាបាល​ដាក់​មក​រាង​ខ្ពស់​ពេក។

តែ​យ៉ាង​ណា​ សម្រាប់ Juventus មើល​ឃើញ​បញ្ហា​លុយ​ធំ​សារ​នេះ មិន​ជា​បញ្ហា​សម្រាប់​ខ្លួន​ឡើយ រួច​ក៏​ព្រម​ចាយ​ទាំង​មិន​ស្ទាក់ស្ទើរ ឲ្យ​តែ​យក​បាន Vlahovic មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​នៃ​ក្រុម​របស់​ខ្លួន។ នេះ​បើ​តាម​សារព័ត៌មាន Football.london បាន​ចុះ​ផ្សាយ។

Vlahovic
Vlahovic

ជា​ការ​ពិត Vlahovic ធ្វើ​បាន​ល្អ​ខ្លាំង​ ជាក់ស្តែង​ដូច​រដូវ​កាល ២០២១/២២ បង្ហាញ​ខ្លួន ២១ ប្រកួត អាច​រក​បាន​ដល់​ទៅ ១៧ គ្រាប់​ឯ​ណោះ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត តើ​ភាគី​ក្លឹប​អាណាព្យាបាល​នឹង​យល់​ព្រម​បែប​ណា​ទៀត ក្រោយ​ពេល​ដែល​សេះ​បង្កង់​ហ៊ាន​ឲ្យ​តម្លៃ​កល់​ហើយ​នោះ។ សម្រាប់ Arsenal បើ​យក​កីឡាករ​ស៊ែប៊ី​ខាង​លើ​មិន​បាន ពួក​គេ​អាច​ជា​បង្វែរ​ទៅ​គោលដៅ ២ រូប​ផ្សេង​ទៀត រួម​មាន Alexander Isak និង Luka Jovic៕

ប្រភព៖ Football.london