R.Madrid ខ្សឹប​ប្រាប់ Man Utd ថា​បើ​ចង់​បាន​ម្នាក់​នេះ ទល់​តែ​ហ៊ាន​ទម្លាក់​លុយ ៦២ លាន

ក្លឹប​បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​ដំណឹង​ពី​ក្លឹប​អធិរាជ​ស Real Madrid ដោយ​ប្រាប់​ឲ្យ​ក្លឹប​នៅ​អង់គ្លេស ត្រៀម​លុយ ៦២ លាន​ផោន​ឲ្យ​ហើយ​ទៅ សម្រាប់​ការ​ចរចា ប្រសិន​ណា​ជា​ចង់​បាន​ខ្សែ​បម្រើ​ឆ្នើម​នៃ​ក្លឹប​របស់​ខ្លួន។

Rangnick

នោះ​គឺ​បន្ទាប់​ពី​អនាគត​របស់ Paul Pogba មិន​ប្រាកដប្រជា ដូច្នេះ​ហើយ​ United ពិត​ណាស់ នឹង​ត្រូវ​ស្វែងរក​អ្នក​ថ្មី​មក​ជំនួស។ រួច​ក៏​សម្លឹង​ឃើញ​កីឡាករ​វ័យ​ក្មេង​នៅ​ក្លឹប Real Madrid គឺ Federico Valverde។ នេះ​បើ​តាម​សារព័ត៌មាន El Nacional បាន​ចុះ​ផ្សាយ។

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti បាន​ដាក់​តម្លៃ​ជា​កំហិត គឺ ៦២ លាន​ផោន ទើប​ព្រម​អនុញ្ញាត​ឲ្យ​កីឡាករ​អ៊ុយរុយហ្គាយ​ចាកចេញ​នៅ​ពេល​ខាង​មុខ។ នេះ​ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់ Valverde ក៏​នៅ​សល់​ឆ្ងាយ ពោល​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ​ឯ​ណោះ ដូច្នេះ​តម្លៃ​ប៉ុណ្ណេះ គឺ​សមរម្យ​ហើយ។

Valverde
Valverde

បញ្ជាក់​ថា ក្រៅ​ពី Valverde ក៏​ Man Utd អាច​មាន​ជម្រើស​ក្នុង​ការ​ចំណាយ​ផ្សេង​ទៀត តួ​យ៉ាង​ដូច​ Declan Rice របស់ West Ham, Aurelien Tchouameni របស់ Monaco, Boubacar Kamara របស់ Marseille និង Kalvin Phillips របស់ Leeds United ជា​ដើម៕

ប្រភព៖ El Nacional

អានអត្ថបទបន្ទាប់៖ Juventus ប្រជែង​ឈ្នះ Arsenal ចរចា​ត្រូវរ៉ូវ​តម្លៃ​ខ្លួន កីឡាករ​គោលដៅ​រូប​នេះ​ហើយ

ក្លឹប​សេះ​បង្កង់ Juventus បាន​យក​ឈ្នះ​ក្លឹប​អង់គ្លេស Arsenal លើ​ទីផ្សារ​ដោះដូរ ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​កំពូល​ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Serie A។ លឺ​ថា ក្លឹប​យក្ស​អ៊ីតាលី​ហ៊ាន​ឲ្យ​ដល់​តម្លៃ ៦៧ លាន​អឺរ៉ូ ឬ​ជាង ៥៦ លាន​ផោន​ឯ​ណោះ។

Allegri/Arteta

នោះ​គឺ Dusan Vlahovic ជា​យុវជន​ឆ្នើម​របស់​ក្លឹប Fiorentina ដែល​បុរស​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ ត្រូវ​បាន​ក្លឹប Arsenal តាម​ឃ្លាំ​មើល​យូរ​ណាស់​ហើយ តែ​ទំនង​ត្រូវ​បាន​រាំង.ស្ទះ​ដោយសារ​តម្លៃ​ផ្ទេរ​នៃ​ក្លឹប​អាណាព្យាបាល​ដាក់​មក​រាង​ខ្ពស់​ពេក។

តែ​យ៉ាង​ណា​ សម្រាប់ Juventus មើល​ឃើញ​បញ្ហា​លុយ​ធំ​សារ​នេះ មិន​ជា​បញ្ហា​សម្រាប់​ខ្លួន​ឡើយ រួច​ក៏​ព្រម​ចាយ​ទាំង​មិន​ស្ទាក់ស្ទើរ ឲ្យ​តែ​យក​បាន Vlahovic មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​នៃ​ក្រុម​របស់​ខ្លួន។ នេះ​បើ​តាម​សារព័ត៌មាន Football.london បាន​ចុះ​ផ្សាយ។

Vlahovic
Vlahovic

ជា​ការ​ពិត Vlahovic ធ្វើ​បាន​ល្អ​ខ្លាំង​ ជាក់ស្តែង​ដូច​រដូវ​កាល ២០២១/២២ បង្ហាញ​ខ្លួន ២១ ប្រកួត អាច​រក​បាន​ដល់​ទៅ ១៧ គ្រាប់​ឯ​ណោះ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត តើ​ភាគី​ក្លឹប​អាណាព្យាបាល​នឹង​យល់​ព្រម​បែប​ណា​ទៀត ក្រោយ​ពេល​ដែល​សេះ​បង្កង់​ហ៊ាន​ឲ្យ​តម្លៃ​កល់​ហើយ​នោះ។ សម្រាប់ Arsenal បើ​យក​កីឡាករ​ស៊ែប៊ី​ខាង​លើ​មិន​បាន ពួក​គេ​អាច​ជា​បង្វែរ​ទៅ​គោលដៅ ២ រូប​ផ្សេង​ទៀត រួម​មាន Alexander Isak និង Luka Jovic៕

ប្រភព៖ Football.london