Ronaldo បញ្ជាក់ប្រាប់រួចហើយពីជម្រើសរបស់ខ្លួន ក្នុងចំណោមបេក្ខភាពគ្រូបង្វឹកថ្មី របស់ Man Utd

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ធ្វើការជ្រើសរើសយកគ្រូបង្វឹកឆ្នើមម្នាក់ ជា​បេក្ខភាព​ដ៏​ស័ក្តិសម​ ដើម្បី​មកដឹកនាំក្រុមបិសាចក្រហម Manchester United នៅ​រដូវ​កាល​ក្រោយ​នេះ​ ។

Cristiano Ronaldo

ជាក់ស្តែង កាលពីដើមសប្តាហ៍នេះ របាយការណ៍ពី The Athletic បានរាយការណ៍ថា ក្រុម United បានធ្វើការជ្រើសរើសអ្នកចាត់ការទូទៅចំនួន ៤ នាក់ ដើម្បីមកជំនួសអ្នកចាត់ការបណ្តោះអាសន្ន លោក Ralf Rangnick សម្រាប់តំណែងដឹកនាំក្រុមជាអចិន្ត្រៃយ៍ បញ្ជីសម្រិតសម្រាំងនោះរួមមាន លោក Erik ten Hag, Mauricio Pochettino, Julen Lopetegui និង Enrique ។

ហើយយ៉ាងណា ក្នុងពេលថ្មីៗនេះ របាយការណ៍ពី The Mirror បានរាយការណ៍ថា ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បង្ហាញពីភាពមិនសប្បាយចិត្ត អំឡុងលេងនៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Ole Gunnar Solskjaer ហើយបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិន័រវេសត្រូវបានបណ្តេញចេញ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ បានកំណត់យក លោក Enrique ថាជាគ្រូបង្វឹកដែលស័ក្តិសមបំផុត សម្រាប់មកដឹកនាំក្រុមបន្ត ។

Cristiano Ronaldo
Enrique

មិនតែប៉ុណ្ណោះ វាហាក់ជារឿងដ៏គួរចាប់អារម្មណ៍ នៅពេលដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានស្ថិតនៅក្នុងចំណោមបញ្ជីឈ្មោះ ដែលក្រុម Man Utd ចង់យកមកដឹកនាំក្រុមជអចិន្ត្រៃយ៍នៅរដូវកាលក្រោយ ស្របពេល Ronaldo នៅតែមានចិត្តចង់​ឱ្យ លោក Enrique មក​ដឹកនាំក្រុម​បិសាច​ក្រហម​ផងដែរ ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ ទីបំផុត! Barca ដាក់តម្លៃខ្លួនត្រឹមតែ ១៧ លានផោនប៉ុណ្ណោះ សម្រាប់កីឡាករដែលធ្លាប់ទិញចូលខ្ទង់រយលានរូបនេះ​

ថ្មីៗនេះ យោងតាមរបាយការណ៍ពី ​​Le Parisien បានបង្ហាញឲ្យដឹងថាក្រុម Barcelona នឹងសម្រេចចិត្តទទួលយកសំណើតម្លៃខ្លួនត្រឹមតែ ១៧ លានផោនប៉ុណ្ណោះ សម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះ ដែលនឹងធ្វើឲ្យពួកគេខាតបង់យ៉ាងច្រើន ។

Xavi

ជាក់ស្តែងកីឡាករដែលក្រុម Barca ចង់លក់ចេញនោះគឺខ្សែប្រយុទ្ធ Ousmane Dembele បន្ទាប់ពីបានទិញចូល ជាមួយនឹងតម្លៃរហូតដល់ ១២៦ លានផោន ពីក្រុម Dortmund នៅក្នុងឆ្នាំ ២០១៧ ។

Ousmane Dembele

យ៉ាងណាក៏ដោយ កុងត្រាបច្ចុប្បន្នរបស់ Dembele នឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលនេះហើយ ចំពេលក្លិបយក្សកាតាឡាន់ កំពុងតែព្យាយាមយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ចូលឲ្យរូបគេទទួលយកកុងត្រាថ្មីបន្ថែមទៀត ។

ប៉ុន្តែ វាហាក់ដូចជា Dembele មិនចង់បន្តទៀតនោះទេ បន្ទាប់ពីរូបគេកំពុងតែមានជម្រើសជាច្រើននៅក្នុងដៃ ជាមួយនឹងក្លិបធំៗដូចជា Newcastle United និង Manchester United សុទ្ធសឹងតែបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ។​

Ousmane Dembele

ហើយឥឡូវនេះ ក្លិបភាគីអង់គ្លេសទាំងពីរ កំពុងតែមានសង្ឃឹមច្រើន ក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិបារាំងរូបនេះ ដោយសារតែក្លិប Barca បានដាក់ចេញតម្លៃខ្លួនត្រឹមតែ ១៧ លានផោន នៅអំឡុងទីផ្សារដោះដូរ ដែលកំពុងតែដំណើរការ ៕

ប្រភព: Sportbible