ទីបំផុត! Barca ដាក់តម្លៃខ្លួនត្រឹមតែ ១៧ លានផោនប៉ុណ្ណោះ សម្រាប់កីឡាករដែលធ្លាប់ទិញចូលខ្ទង់រយលានរូបនេះ​

ថ្មីៗនេះ យោងតាមរបាយការណ៍ពី ​​Le Parisien បានបង្ហាញឲ្យដឹងថាក្រុម Barcelona នឹងសម្រេចចិត្តទទួលយកសំណើតម្លៃខ្លួនត្រឹមតែ ១៧ លានផោនប៉ុណ្ណោះ សម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះ ដែលនឹងធ្វើឲ្យពួកគេខាតបង់យ៉ាងច្រើន ។

Xavi

ជាក់ស្តែងកីឡាករដែលក្រុម Barca ចង់លក់ចេញនោះគឺខ្សែប្រយុទ្ធ Ousmane Dembele បន្ទាប់ពីបានទិញចូល ជាមួយនឹងតម្លៃរហូតដល់ ១២៦ លានផោន ពីក្រុម Dortmund នៅក្នុងឆ្នាំ ២០១៧ ។

Ousmane Dembele

យ៉ាងណាក៏ដោយ កុងត្រាបច្ចុប្បន្នរបស់ Dembele នឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលនេះហើយ ចំពេលក្លិបយក្សកាតាឡាន់ កំពុងតែព្យាយាមយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ចូលឲ្យរូបគេទទួលយកកុងត្រាថ្មីបន្ថែមទៀត ។

ប៉ុន្តែ វាហាក់ដូចជា Dembele មិនចង់បន្តទៀតនោះទេ បន្ទាប់ពីរូបគេកំពុងតែមានជម្រើសជាច្រើននៅក្នុងដៃ ជាមួយនឹងក្លិបធំៗដូចជា Newcastle United និង Manchester United សុទ្ធសឹងតែបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ។​

Ousmane Dembele

ហើយឥឡូវនេះ ក្លិបភាគីអង់គ្លេសទាំងពីរ កំពុងតែមានសង្ឃឹមច្រើន ក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិបារាំងរូបនេះ ដោយសារតែក្លិប Barca បានដាក់ចេញតម្លៃខ្លួនត្រឹមតែ ១៧ លានផោន នៅអំឡុងទីផ្សារដោះដូរ ដែលកំពុងតែដំណើរការ ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ លេចលឺថា Barca ចង់ប្រើប្រាស់ Ter Stegen ជាថ្នូរ ដើម្បីថ្ពក់យកតារាឆ្នើមរបស់ PSG ម្នាក់នេះវិញ

ក្រុមអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលលទ្ធភាពក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រម Paris Saint-Germain  ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Marc-Andre ter Stegen ។ យ៉ាងណានេះបើតាមរបាយការណ៍របស់អេស្ប៉ាញមួយ បានចុះផ្សាយក្នុងពេលថ្មីៗកន្លងទៅ ។

Marc-Andre ter Stegen 

ជាក់ស្តែង Ter Stegen គឺជាកីឡាករសំខាន់សម្រាប់ក្រុម Barca ចាប់តាំងពីរូបគេបានចូលរួម ពីក្លិប Borussia Monchengladbach នៅក្របខ័ណ្ឌ Bundesliga ក្នុងឆ្នាំ ២០១៤ មក។

Marc-Andre ter Stegen

តែទោះជាយ៉ាងណាក៏ដោយ តំណែងរបស់កីឡាករអាល្លឺម៉ង់ សម្រាប់ជម្រើសទី ១ របស់ក្លិប បច្ចុប្បន្នហាក់ស្ថិតនៅក្នុងភាពសង្ស័យខ្លាំង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះទម្រង់លេងរបស់គេ ដែលបណ្តោយឲ្យមានការរបូតគ្រាប់បាល់ជាច្រើន ។

មិនតែប៉ុណ្ណោះ ក្លិប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ព្យាយាមស្វែងរកជម្រើសថ្មីម្នាក់ទៀត ដើម្បីមកជំនួសតំណែងរបស់កីឡាករវ័យ ២៩ ឆ្នាំ ខណ:របាយការណ៍ពី Fichajes បានបង្ហាញថាអ្នកចាំទី Donnarumma របស់ក្លិប PSG បានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមនៅ La Liga មួយនេះ ។

Donnarumma

មិនតែប៉ុណ្ណោះ ប្រភពដដែល បានរាយការណ៍ទៀតថា ប្រធានក្លិប លោក Joan  Laporta គ្រោងនឹងផ្តល់ជូនក្លិព PSG ជាមួយនឹងកីឡាករ Ter Stegen ដើម្បីធ្វើជាថ្នូរ សម្រាប់នាំចូល Donnarumma មកកាន់ទឹកដី Camp Nou វិញ ៕

ប្រភព: Sportkeeda