លែងចង់ទុកហើយ! Man Utd ប្រកាសដាក់តម្លៃខ្លួន ១៣ លានផោន សម្រាប់កីឡាករឈុតធំមួយរូប

យោងតាមរបាយការណ៍ចុងក្រោយចុងក្រោយមួយ ពី L’Interista បានបង្ហាញឱ្យដឹងថាក្រុមបិសាចក្រហម Manchester United បានដាក់តម្លៃ ១៣ លានផោន លើកីឡាកររបស់ខ្លួនមួយរូប សម្រាប់ទីផ្សារដោះដូរកីឡាករខែមករានេះ ។

Rangnick

ជាក់ស្តែងកីឡាករ ដែល Man Utd ចង់លក់ចេញនោះ គឺខ្សែការពារស្លាបឆ្វេង Alex Telles ចំពេលទាំងក្រុម Barcelona និង Inter Milan កំពុងស្ថិតក្នុងចំណោមក្លឹប ដែលបានបង្ហាញចំណាប់អារម្មណ៍មកលើរូបគេខ្លាំង ។

Alex Telles

គួរឱ្យដឹងថា ចាប់តាំងពីបានផ្ទេរមកពីក្រុម Porto ក្នុងឆ្នាំ ២០២០ មក Telles បានបង្ហាញខ្លួនត្រឹមតែ ៣៦ លើកប៉ុណ្ណោះ សម្រាប់ក្រុមបិសាចក្រហម នៅរាល់ការប្រកួតទាំងអស់ ហើយអំឡុងលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ខ្សែការពារ Luke Shaw បានក្លាយជាជម្រើសទី ១ សម្រាប់ក្រុម ។

Alex Telles

ប៉ុន្តែទោះជាយ៉ាងណា ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្នថ្មី លោក Ralf Rangnick , Telles ហាក់ដូចជាបានពង្រឹងតំណែងរបស់គេនៅក្នុងក្រុម ដោយបានបង្ហាញខ្លួនចំនួន ៩ លើករួចមកហើយ នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ Atletico Madrid សម្លឹងឃើញកីឡាកររួមលីគអេស្ប៉ាញម្នាក់ មកជំនួស Luis Suarez

ក្លិប Atletico Madrid ចង់ចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Lucas Boye ពីក្លិប Elche មកជំនួសខ្សែប្រយុទ្ធចាស់វស្សា Luis Suarez នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS។

គម្រោងនៃការផ្ទេរត្រូវបានគ្រោងឡើងនៅរដូវក្ដៅខាងមុខ ប៉ុន្ដែដោយសារកម្រិតសមត្ថភាពរបស់ Boye មានការកើនឡើងក្នុងរយៈពេលថ្មីៗនេះ ក៏បានទាក់ចិត្តក្លិប Barcelona ឱ្យចង់បានគេផងដែរ។

តម្លៃផ្ដាច់កុងត្រារបស់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅ Elche ថ្លៃ២៥លានអឺរ៉ូប៉ុន្ដែក្លិបរបស់គេមិនចង់បាត់បង់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះឡើយ។ ខ្សែប្រយុទ្ធ Dario Benedetto បានចាកចេញពីក្លិបទៅចូលរួម Boca Juniors កាលពីសប្ដាហ៍មុន ដែលធ្វើឱ្យ Elche នៅសល់ជម្រើសខ្សែប្រយុទ្ធកីឡាករ Lucas Perez, Guido Carrillo និង Pere Milla ប៉ុណ្ណោះនៅក្នុងក្រុមធំ។

មធ្យោបាយតែមួយដែលអាចឱ្យ Boye ចាកចេញបានលុះត្រាតែមានក្លិបហ៊ានចំណាយផ្ដាច់កុងត្រាកីឡាកររូបនេះ។ តម្លៃផ្ទេររបស់គេអាចធ្លាក់ត្រឹម១០លានអឺរ៉ូនៅរដូវក្ដៅខាងមុខ ប្រសិនបើ Elche ធ្លាក់ចេញពីលីគកំពូលអេស្ប៉ាញ។

Boye វ័យ២៥ឆ្នាំ រកគ្រាប់បាល់បាន៧គ្រាប់ពីការលេង១៧ប្រកួតក្នុងរដូវកាលនេះ។ គេបានខកខានចូលរួម៥ប្រកួតដោយសារបញ្ហារបួសកជើង និងកូវីដ១៩៕

ប្រភព៖ Football Espana