Trippier បង្ហើបថាលោក Simeone ធ្លាប់ហា.មប្រា.មកីឡាករ At Madrid មិនឱ្យនិយាយពាក្យមួយនេះឡើយ

ខ្សែការពារ Kieran Trippier បានបង្ហាញឱ្យដឹងថាអ្នកចាត់ការរបស់ក្រុម Atletico Madrid លោក Diego Simeone បានហាមកីឡាករទាំងអស់មិនឱ្យនិយាយពាក្យមួយនេះឡើយ អំឡុងពេលពួកគេគ្រងតំណែងជើងឯក La Liga ។

Simeone

គួររំលឹកថា Trippier បានចំណាយពេលពីររដូវកាលកន្លះ នៅក្នុងរដ្ឋធានីអេស្ប៉ាញ មុនពេលផ្ទេរទៅចូលរួមជាមួយ Newcastle United ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ ខែមករាកន្លងទៅ ។

Trippier

ជាក់ស្តែងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺជាផ្នែកមួយនៃក្រុម Atletico ដែលបានឈ្នះពានរង្វាន់លីគ La Liga ក្នុងឆ្នាំ ២០២១ ហើយក្រោយពីនោះ លោក Simeone ដាក់ចេញយុទ្ធសាស្រ្តចម្លែកៗមួយចំនួន ដើម្បីពង្រឹងស្មារតីកូនក្រុមរបស់លោក អំឡុងពេលគ្រងតំណែងនោះ ។

At Madrid

យ៉ាងណា ខ្សែការពារបានប្រាប់ True Geordie ថា ៖ “បន្ទាប់ពីបុណ្យណូអែល យើងមិនត្រូវបានអនុញ្ញាតឱ្យនិយាយពាក្យថា ‘អរុណសួស្តី’ ទេ។ នោះហើយជាអ្វីដែលអ្នកចាត់ការក្រុមបានហាមឃាត់។ ហើយគាត់បានប្រាប់ឱ្យនិយាយពាក្យ “ជើងឯក” ជំនួសវិញ អំឡុងពេលបុណ្យណូអែលនោះ ” ៕

ប្រភព: Sportbible