មានរឿងដែលគួរអោយហួសចិត្ដ និង មិននឹកស្មានដល់មួយនៅក្នុងការប្រកួតលីគកំពូលរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងជំនួបរវាងក្រុម Maccabi Petah Tikva ទល់នឹងក្រុម Maccabi Netanya។
អតីតកីឡាករថ្នាលរបស់ក្លឹប Paris Saint-Germain ខ្សែប្រយុទ្ធ Habib Habibou បានរកគ្រាប់បាល់ដ៏ហួសចិត្តមួយគ្រាប់ បន្ទាប់ពីរូបគេកំពុងជួយមិត្តរួមក្រុមដែលមានរបួសនៅមុខទីរបស់គូប្រកួត បន្ទាប់ពីអ្នកចាំទី មិនអាចចាប់បាល់ដែលស៊ុតមកពីស្លាបខាងស្ដាំជាប់។
មួយគ្រាប់របស់ Habibou បានជួយអោយក្រុមភ្ញៀវ Maccabi Petah Tikva ទទួលបានបីពិន្ទុ នៅក្នុងការប្រកួតជុំទី១០ Israeli Premier League៕
כדורגל ישראלי 😍 pic.twitter.com/L7rww6xR8i
— Yagon Tugati (@Yagon_Tugati) November 10, 2018
ប្រភព៖ JOE