កីឡាករ Juventus ៣ រូប អន់​ចិត្ត Allegri អត់​ព្រម​ឲ្យ​លេង​សម្រុក​ខ្លាំង​ទល់ Sevilla

ក្លឹប​សេះ​បង្កង់ Juventus បាន​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្លឹប​អេស្ប៉ាញ Sevilla ដោយ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង ៣-២ នេះ​នៅ​ជើង​ទី​ពីរ​ ក្លឹប​សងខាង​ត្រូវ​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង មុន​កីឡាករ Erik Lamela របស់​ក្លឹប​ម្ចាស់ផ្ទះ ស៊ុត​យក​ឈ្នះ​គ្រាប់​បាល់​នាទី ៩៥។

យ៉ាង​ណា​ជាមួយ​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ ៤ ក្រុម​ចុង​ក្រោយ ពាន​ Europa League សារ​នេះ កីឡាករ​របស់​ក្លឹប​អ៊ីតាលី​មួយ​ចំនួន​បាន​មាន​ការ​មិន​ពេញចិត្ត នេះ​ហាក់​អន់ចិត្ត​នឹង​ចំណាត់ការ​របស់​លោក Massimiliano Allegri ជា​អ្នកចាត់ការ ត្រង់​មិន​អនុញ្ញាត​ឲ្យ​លេង​សម្រុក​ទៅ​លើ​ខ្លាំង​នៅ​ការ​ប្រកួត។

កាសែត La Repubblica ចុះ​ផ្សាយ​ថា Juan Cuadrado, Angel di Maria និង Federico Chiesa សុទ្ធ​តែ​មិន​ពេញចិត្ត​នឹង​យុទ្ធសាស្រ្ត ក៏​ដូច​ជា​តាក់តិច​ណែនាំ​របស់ Allegri នៅ​ការ​ប្រកួត​ជើង​ទី ២ ក្នុង​ដី​អេស្ប៉ាញ។

ដោយ​ត្រង់​ថា Juventus គួរ​តែ​លេង​សម្រុក​ទៅ​លើ​ជាង​នេះ ទាំង​ជើង​ទី ១ និង​ជើង​ទី ២ រំពឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ ឬ​អាច​ទម្លាក់​ស្តេច​ក្លឹប​ពាន UEL បាន។ យើង​មិន​ច្បាស់​ថា​ការ​ចាញ់​សារ​នេះ អាច​ប៉ះពាល់​ដល់​អនាគត​លោក Allegri ឬ​បែប​ណា​ទេ ដ្បិត​អី​ទាំង​នៅ​ពាន​ក្នុង​ស្រុក​ក៏​របូត​អស់​ដែរ​នៅ​រដូវ​កាល ២០២២/២៣៕

ប្រភព៖ SportBible