Facebook ជាឈរនៅកំពូលតារាង ក្នុងចំណោម app ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ

ទោះបីជាមានបញ្ហាចំរូងចំរាស់ជាច្រើនបានកើតឡើងនៅលើ Facebook ក្នុងឆ្នាំ ២០១៨ ដែលមានដូចជា ការហេគ ការលួចទិន្នន័យ និង បញ្ហាជាច្រើនទៀត ក៏អ្នកប្រើប្រាស់នៅតែមិនបោះបង់បណ្ដាញសង្គមយក្សមួយនេះដែរ។

បើតាមការរាយការណ៍របស់ អ្នកស្រាវជ្រាវវេបសាយ AppAnnie បានអោយដឹងថា Facebook គឺជា កម្មវិធីទូរស័ព្ទដែលមានអ្នកប្រើប្រាស់ច្រើនបំផុត នៅក្នុងឆ្នាំ ២០១៨ ខណៈដែល Messenger ជាកម្មវិធីដែលមានគេដោនឡូតច្រើនបំផុត។

កម្មវិធីទូរស័ព្ទទាំង១០ ដែលមានអ្នកប្រើប្រាស់ច្រើនបំផុតមានដូចជា៖ 

1. Facebook

2. WhatsApp

3. Messenger

4. WeChat

5. Instagram

6. QQ

7. Alipay

8. Toaboa

9. Wifi Master Key

10. Baidu

កម្មវិធីទូរស័ព្ទ ដែលត្រូវបានដោនឡូតច្រើនបំផុតមានដូចជា៖ 

1. Messenger

2. Facebook

3. WhatsApp

4. Tik Tok

5. Instagram

6. Alibaba

7. Share It

8. Snapchat

9. Netflix

10. Spotify

ប្រភព៖ USA Today