Man City សំលឹងឃើញកីឡាករតម្លៃខ្លួន ១៣០ លានផោននៅ La Liga ម្នាក់ មកជំនួស Fernandinho

ក្លឹប Manchester City បានធ្វើឱ្យខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez របស់ក្លឹប Atletico Madrid ក្លាយជាគោលដៅផ្ទេរកំពូលរបស់ពួកគេនៅរដូវក្តៅខាងនេះ ។

ជាក់ស្តែងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះកំពុងសម្លឹងរកមើលអ្នកមកជំនួសដំណែងរយ:ពេលយូរមួយរបស់កីឡាករ Fernandinho ហើយពួកគេជឿជាក់ថា Saul ជាកីឡាករម្នាក់ដែលសក្តិសមបំផុតសម្រាប់ជំនួសតារាឆ្នើមប្រេសុីលរូបនេះ ។

តែទោះបីជាយ៉ាងណាក៏ដោយក្លឹប Man City នឹងត្រូវទឹកប្រាប់ប្រមាណ ១៣០ លានផោន ដើម្បីនាំយកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមកលេងនៅទឹកដី Etihad ដោយសារតែគេមានកិច្ចសន្យារយ:ពេល ៩ ឆ្នាំជាមួយក្រុម Atletico ។

គួរបញ្ជាក់ថាក្រុម Man City នឹងត្រូវបំបែកកំណត់ត្រាផ្ទេរសម្រាប់ក្លឹបរបស់ពួកគេមួយផ្សេងទៀត​ បើសិនអាចចុះហត្ថលេខាលើ Saul  ក្រោយពីធ្លាប់បានចំណាយ 60 លានផោនសម្រាប់កីឡាករ Riyad Mahrez កាលពីរដូវក្តៅមុន ៕

ប្រភព: Daily Mail