Barca ត្រៀមជះ ៩៦ លានផោន ធ្វើឲ្យតារាឆ្នើមអេស្ប៉ាញម្នាក់ ក្លាយជាកីឡាករតម្លៃខ្លួនខ្ពស់បំផុត

ក្លឹប Barcelona ចង់ពង្រឹងតបន់បម្រើរបស់ខ្លួនបន្ថែមទៀត ដោយការចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញ Saul Niguez របស់ Atletico Madrid ។

ជាក់ក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះត្រូវបានគេជឿជាក់ថាមានឆន្ទៈក្នុងការចំណាយទឹកប្រាប់ប្រមាណ 96 លានផោនដើម្បីទិញយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ។

យ៉ាងណាមិញយោងតាមរបាយការណ៍របស់កាសែតអេស្ប៉ាញ AS បានឲ្យដឹងថា Niguez គឺជាកីឡាករគោលដៅដ៏យូរអង្វែងសម្រាប់ក្លឹប Barcelona ហើយកីឡាកររូបនេះក៏ធ្លាប់បានខិតជិតក្នុងការផ្លាស់ទៅលេងនៅទឹកដិ Camp Nou នៅក្នុងឆ្នាំ 2017 ផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយឥឡូវនេះវាហាក់ដូចជា Niguez  កំពុងមានតម្រូវការខ្ពស់ជាងពេលណាៗទាំងអស់ ខណៈពេលដែលក្លឹប Manchester City កំពុងសម្លឹងខ្សែបម្រើរូបនេះជាអ្នកមកជំនួសតំណែងដ៏សក្តិសមរបស់កីឡាករ Fernandinho  ។

មិនតែប៉ុណ្ណោះក្លឹប Barcelona ផ្តល់ជូន 96 លានផោន ដែលធ្វើឱ្យ Niguez ក្លាយជាកីឡាករបាល់ទាត់អេស្ប៉ាញដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ ៕

ប្រភព: Mirror