Man Utd ចូលរួមប្រជែង ដណ្តើមយកកីឡាករតម្លៃខ្លួន ១២៨ លានផោននៅ La Liga ម្នាក់

ក្រុម Manchester United ត្រូវបានគេឲ្យដឹងថាបានចូលរួមការប្រណាំងប្រជែងសម្រាប់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Saul Niguez របស់ក្លឹប Atletico Madrid បន្ទាប់ពីក្រុម Manchester City បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Rodri Hernandez វិញ ។

ជាក់ស្តែងលោក Ole Gunnar Solskjaer ទើបតែត្រូវបានទទួលតំណែងជាអ្នកចាត់ការអចិន្រ្តៃយ៍របស់ក្រុម Man United ខណ:លោកចង់ធ្វើការផ្លាស់ប្តូរកីឡាករនៅក្នុងចិត្តលោកមួយចំនួននៅរដូវក្តៅខាងមុខនេះ ។

 

យ៉ាងណាមិញក្រុម Man United បានមើលឃើញ Saul ជាកីឡាករមួយ ដែលមកលេងជាមួយ Nemanja Matic និង Paul Pogba នៅតំបន់បម្រើរបស់ពួកគេ ខណៈកីឡាករ Juan Mata និង Ander Herrera ទំនងជាចាកចេញពីទឹកដី Old Trafford នៅចុងបញ្ចប់រដូវកាលនេះ ។

 

គួរបញ្ជាក់ផងដែលថា Saul បានចុះហត្ថលេខាជាមួយ Atletico រហូតដល់ឆ្នាំ 2026 ខណ:ដែលគេមានតម្លៃផ្តាច់កុងត្រាប្រមាណ 128 លានផោនក៏ដោយក៏ក្រុម United ត្រូវបានគេរំពឹងថានឹងព្យាយាមធ្វើការផ្លាស់ប្តូរមួយនេះឲ្យបាននៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: Daily Mail