ទំរាំក្រុម PSG មានឥទ្ធិពលខ្លាំងនៅ Ligue 1 ក្រុមអ្នកមានដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ត្រូវចំនាយទឹកប្រាក់ជាច្រើនសំរាប់ថ្លៃកំលាំងពលកម្មកីឡាករកំពូលៗ ដោយកីឡាករ ១៣រូបរបស់ក្លឹប មានឈ្មោះក្នុងបញ្ជីកីឡាករទាំង ៣០ ដែលមានតំលៃពលកម្មខ្ពស់បំផុត។
សំរាប់ក្រុមការពារជើងឯក Monaco វិញ មានតែខ្សែប្រយុទ្ធ Radamel Falcao ដែលមានឈ្មោះក្នុងចំនោម TOP 10 ដោយក្រៅពីនោះ សុទ្ធសឹងតែជាកីឡាករ PSG ដែលនាំមុខដោយ Neymar, Edinson Cavani និង Kylian Mbappé។
ក្រៅពី Falcao ដែលឈរនៅលេខរៀងទី ៩ ដោយទទួលបានប្រាក់ប្រចាំឆ្នាំ ៩លានអឺរ៉ូនោះ ក៏មានកីឡាកររបស់ក្លឹប Marseille ពីររូបគឺ Dimitri Payet និង Luiz Gustavo ដែលម្នាក់ៗទទួលបាន ៦លានអឺរ៉ូក្នុងមួយឆ្នាំ។
ចំនែកឯខ្សែប្រយុទ្ធ Mario Balotelli ឈរនៅលេខរៀងទី១៦ ដោយរូបគេទទួលបាន ៥.៤លានអឺរ៉ូក្នុងមួយឆ្នាំ។ ខាងក្រោមនេះជាបញ្ជីកីឡាករទាំង ៣០ដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុតទាំង ៣០នៅ លីគអង។
ប្រភព៖ AS