ស្រី​ស្អាត Love Riya សម្ញែង​ iPhone 11 Pro Max ពីរ​គ្រឿង​ជាមួយ​គូស្នេហ៍ ចាយ​អស់​ជិត…

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក Love Riya Official ​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ប៉ុន្មាន​សន្លឹក​ជាមួយ​ស្វាមី ​និង​ការ​លើក​បង្ហាញ​នូវ​ iPhone 11 Pro Max ចំនួន​ពីរ​គ្រឿង​នៅ​នឹង​ដៃ។

 

ទំនាក់ទំនង​ដ៏​ផ្អែមល្ហែម​រវាង​ស្រី​ស្អាត​រូប​ស្រស់ ជាមួយ​នឹង​បុរស​សញ្ជាតិ​ខ្មែរ​ឥស្លាម​ជានិច្ច​កាល​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ផ្អើល​ពេញ​បណ្តាញ​សង្គម​តាម​រយៈ​រូបភាព​ Sweet Sweet ​ជា​ច្រើន​រាប់​មិន​អស់។ ដោយ​ឡែក​សម្រាប់ iPhone ទាំង​ពីរ​គ្រឿង​នេះ បើ​តាម​ដឹង​អ្នក​នាង Love Riya អាច​ជា​ចំណាយ​អស់​ប្រមាណ​ជាង ៤ ០០០ ដុល្លារ ​ព្រោះ​តាម​ការ​បញ្ជាក់​ក្នុង​ Comment ​អ្នក​នាង​ថា​មួយ​គ្រឿង​មាន​តម្លៃ​ ២ ១០០ ដុល្លារ​អាមេរិក។