ក្រោយ​តតាំង​គ្នា​យប់​មិញ​ចប់ Valverde បាក់​ចិត្ត​ចង់​បាន​ខ្សែ​ការពារ​ At Madrid មួយ​រូប

Barcelona បាន​បញ្ចប់​លទ្ធផល ១-០ យក​បាន​បី​ពិន្ទុ​ពី​ក្លឹប Atletico Madrid នៅ​ឯ​កីឡដ្ឋាន Wanda Metropolitano កាល​ពី​យប់​មិញ។ ក្រោយ​ចប់​ការ​ប្រកួត​នោះ ក៏​មាន​របាយការណ៍​ថា​អ្នកចាត់ការ​លោក Valverde ពាន​សម្លឹង​ឃើញ​ពី​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​របស់​ក្លឹប At Madrid នោះ​គឺ Saul Niguez។

Saul Niguez
Ernesto Valverde

ខ្សែ​ការពារ​ស្លាប​មាន​វ័យ ២៥ ឆ្នាំ​រូប​នេះ បង្ហាញ​ខ្លួន ២៦៨ ប្រកួត​ហើយ​ឲ្យ​ក្លឹប Atletico ចាប់​តាំង​ពី​មក​ចូលរួម​នៅ​ឆ្នាំ ២០១២ ហើយ​នា​រដូវ​កាល ២០១៩/២០ រូប​គេ​ក៏​បាន​លេច​មុខ​ញឹកញាប់​ផង​ដែរ​លើ​ទីលាន​ប្រកួត។

Saul Niguez

កីឡាករ​អេស្ប៉ាញ​នៅ​សេសសល់​កុងត្រា​រយៈ​ពេល​ដល់​ឆ្នាំ ២០២៦ ឯ​ណោះ ប៉ុន្តែ Barca ក៏​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​ចរចា​តាម​អាច​ទៅ​រួច ព្រោះ​ល្ហិចល្ហៀង​ថា​មាន​ក្លឹប Man Utd ក៏​ចង់​បាន​ Saul ដូច​គ្នា៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Xabi Alonso ថា​បើ​មាន​ពាន Ballon d’Or ឲ្យ​អ្នកចាត់ការ ម្នាក់​នេះ​គឺ​សក្ដិសម​បំផុត

Xabi Alonso ក៏​ធ្លាប់​ចំណាយ​ពេល​ចូលរួម​ជាមួយ​ក្លឹប​អាជីព​ធំៗ​រាប់​ភ្លេច ហើយ​សម្រាប់​ឆ្នាំ ២០១៩ នេះ លោក​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ដល់​អ្នកចាត់ការ​ដ៏​ល្អ​មួយ​រូប ដែល​ថា​ប្រសិន​មាន​ពាន Ballon d’Or ផ្តល់​ជូន​គ្រូ​បង្វឹក​ទៀត​នោះ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​សម្រាប់​អ្នកចាត់ការ​រូប​នោះ។

Klopp និងកូនក្រុម
Xabi Alonso

នៅ​បទសម្ភាសន៍​ជាមួយ L’Equipe អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប Real Madrid បាន​និយាយ​ថា៖ “នោះ​គឺ Jurgen Klopp ដែល​គាត់​មាន​អ្វី​មួយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ ដោយ​អ្នក​មើល​ទៅ​ទំនាក់ទំនង​រវាង​គាត់​នឹង​កីឡាករ​ក្រោយ​ចប់​ការ​ប្រកួត​នីមួយៗ វា​គឺ​ជា​អារម្មណ៍​ដ៏​រឹងមាំ​ដែល​កើត​ចេញ​ពី​ទំនាក់ទំនង​ដែល​គាត់​ចង់​បង្កើត​ជាមួយ​ក្លឹប”។

Klopp និង Alonso
Klopp និងកូនក្រុម

លោក​បន្ត៖ “ជា​ការ​ពិត​ Pep ក៏​គាត់​អាច​ដឹង​ច្បាស់​ពី​ការ​ធ្វើ​បែប​នេះ មិន​ខុស​ពី Rafa Benitez ឬ​អ្នកចាត់ការ​ដទៃ​ទៀត”៕
ប្រភព៖ Marca