ជើងចាស់ Kleberson ទទូលឲ្យ Man United ទិញកីឡាករឆ្នើម២រូប ដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំង

Manchester United គួរតែចុះហត្ថលេខានាំយក កីឡាករឆ្នើម Jadon Sancho និង Saul Niguez មកចូលរួម នេះបើតាមការសំណូមពររបស់លោក Kleberson ដែលគិតថា កីឡាករទាំងពីររូបនេះ អាចជួយឲ្យក្រុមធ្វើបានកាន់តែល្អ។

ក្រុមបិសាចក្រហម បានចាប់ផ្ដើមរដូវកាល ២០១៩/២០ មិនសូវបានល្អនោះទេ ដោយទម្រង់លេងរបស់ពួកគេហាក់មិនមានភាពនឹងនរនៅក្នុងក្រុមនៅឡើយទេ។

Ole Gunnar Solskjaer

បច្ចុប្បន្ន ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer ឈរនៅលេខ៨ ក្នុងតារាង Premier League បន្ទាប់ពីលេងបាន ១៧ប្រកួត ហើយមានគំលាត ៤ពិន្ទុពីក្រុមកំពូលទាំង៤ ហើយពួកគេនឹងធ្វើដំណើរទៅប្រកួតទល់នឹង Watford នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

ហើយអតីតខ្សែបម្រើ Kleberson ដែលធ្លាប់លេងឲ្យ Man United ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៥ ជឿជាក់ថា Sancho អាចនឹងជួយឲ្យក្រុមរបស់លោក Solskjaer ធ្វើបានល្អជាងមុន ហើយអាចសហការគ្នាបានល្អ ជាមួយនឹងមិត្តរួមជាតិ Marcus Rashford។

លោក Kleberson និយាយថា៖ “វាត្រូវចំណាយលុយច្រើន សំរាប់ការនិយាយពីកីឡាករដែលមានតំលៃ ១០០លានផោន ប៉ុន្ដែ គេអាចធ្វើឲ្យមានការប្រែប្រួល ហើយ ជួយបានច្រើនបន្ថែមទៅកាន់ក្រុម។

“គេពិតជាកីឡាករឆ្នើម ហើយមានភាពរំជើបរំជូល។ មានកីឡាករជាច្រើនចង់មកលេងនៅ Man United បច្ចុប្បន្ន ដោយពួកគេ លេងបាល់ទាត់បែបវាយសំរុក ហើយធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងក្រុម, សាកស្រមៃប្រសិនបើយើងមានគេ, [Mason] Greenwood, [Daniel] James និង Rashford លេងនៅក្នុងក្រុមជាមួយគ្នា។

“លោក Solskjaer គឺដឹកនាំក្រុមបានល្អ ហើយកំពុងធ្វើការជាមួយនឹងកីឡាករក្មេងៗ ដូច្នេះខ្ញុំសង្ឃឹមថា គាត់នឹងបន្ដផ្ដល់ឱកាសបែបនេះតទៅទៀត។។”

ហើយបុរសសញ្ជាតិប្រេស៊ីលរូបនេះ ក៏មានភាពពេញចិត្តផងដែរ ចំពោះខ្សែបម្រើ Saul Niguez ហើយយល់ថា កីឡាករអេស្ប៉ាញរូបនេះ អាចជួយដោះស្រាយបញ្ហារបស់ Man United នៅតំបន់ស្លាបខាងស្ដាំ ប្រសិនបើគេចាកចេញពី Atletico Madrid មកចូលរួមនៅទឹកដី Old Trafford៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ សុខៗ​លើក​សន្និសីទ​កាសែត​មក​ធ្វើ​នៅ​ថ្ងៃ​នេះ សង្ស័យ Ars មាន​គ្រូ​ថ្មី​ម្នាក់​ចង់​ប្រកាស

ពី​ដំបូង​ឡើយ​តាម​កាលកំណត់​ក្លឹប​កាំភ្លើង​ធំ Arsenal ​ត្រូវ​បើក​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ទេ ប៉ុន្តែ​សុខៗ​ក៏​ស្រាប់​តែ​ធ្វើ​ការ​ផ្លាស់ប្តូរ​លើក​មក​ដាក់​ថ្ងៃ​សុក្រ​នេះ​វិញ។

Arsenal
Mikel Arteta

ការ​ផ្លាស់ប្តូរ​យ៉ាង​តក់ក្រហល់​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ក្លឹប Arsenal ដែល​ទើប​តែ​បាត់បង់​លោក Unai Emery ទំនង​មាន​វត្តមាន​គ្រូ​ថ្មី​ចង់​ប្រកាស​ជា​ផ្លូវការ ហើយ​នោះ​គឺ​លោក Mikel Arteta ដែល​ជា​ជំនួយ​ការ​របស់​លោក Pep Guardiola នៅ​ក្លឹប Manchester City។

Mikel Arteta

ក្នុង​សន្និសីទ​គឺ​ទាក់ទង​ទៅ​នឹង​ការ​សួរនាំ​ជុំវិញ​ការ​ប្រកួត​រវាង​ Arsenal និង Everton ហើយ​ប្រសិន Arteta មក​ដឹកនាំ​ពិត​មែន នោះ​ប្រកួត​ដំបូង​របស់​លោក​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ស្ករ​គ្រាប់​ Everton នៅ​ទឹកដី Emirate Stadium នា​ចុង​សប្តាហ៍៕

ប្រភព៖ AF