Ferdinand ប្រាប់ឈ្មោះខ្សែបម្រើ៣រូប ដែល Man United គួរទិញចូលនៅរដូវក្ដៅខាងមុខ

អតីតខ្សែការពារ Rio Ferdinand បានប្រាប់ Manchester United ឲ្យនាំយកកីឡាករ Saul Niguez, Thomas Partey និង Wilfred Ndidi មកចូលរួមនៅពេលការដោះដូរកីឡាករនៅរដូវក្ដៅឈានចូលមកដល់។

Saul Niguez

គេរំពឹងថា ការកសាងក្រុមរបស់គ្រូបង្វឹក Ole Gunnar Solsjkaer នៅតែបន្ដ នៅពេលដែល ទីផ្សារដោះដូរត្រូវបានដាក់ឲ្យដំណើរការ នាពេលខាងមុខដ៏ខ្លីនេះ។

Aaron Wan Bissaka

គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បានទិញកីឡាករ Daniel James, Aaron Wan-Bissaka, Harry Maguire និង Bruno Fernandes មកកាន់ក្រុមដែលលោកដឹកនាំរួចមកហើយ ព្រមទាំងបានខ្ចីជើងកីឡាករ Odion Ighalo ពីក្លឹបចិន Shanghai Shenhua។

ទោះយ៉ាងណាក្ដី ក្រុមបិសាចក្រហមក្រហមត្រូវការកីឡាករបន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងពានអឺរ៉ុប បន្ទាប់ពីប្រឈមជាមួយនឹងភាពត្រដាបត្រដួសសម្រាប់រដូវកាល ២០១៩/២០។

Saul Niguez

ហើយបើទោះបីជា បច្ចុប្បន្ន Man United មានការវិវត្តបានល្អជាងមុនច្រើនក្ដី ប៉ុន្ដែកីឡាករល្បីមួយចំនួននៅតែមានការផ្សារភ្ជាប់មកកាន់ទឹកដី Old Trafford ហើយលោក Ferdinand យល់ឃើញថា តំបន់បម្រើរបស់ក្រុមត្រូវការការពង្រឹងបន្ថែម។

Wilfred Ndidi

អតីតខ្សែការពារក្រុមបិសាចក្រហមរូបនេះ បាននិយាយថា៖ “ខ្ញុំប្រហែលជាទិញយក Partey ពី Atletico Madrid ឬ Ndidi ពី Leicester។ ខ្ញុំពេញចិត្ត Saul Niguez។ គេពិតជាកីឡាករល្អណាស់នៅតំបន់បម្រើ។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ផ្តុំបានជម្រើសកីឡាករ ១១ រូបល្អបំផុត ដែលធ្លាប់ជាដៃគូរបស់ R9 ច្រើនជាងគេ

វីវបុរសសញ្ជាតិប្រេស៊ីល​ Ronaldo Nazario ត្រូវបានអ្នកគាំទ្រវិស័យបាល់ទាត់ចាត់ទុកជាកំពូលកីឡាករលំដាប់ពិភពលោកមួយរូប ដោយសារតែបច្ចេកទេសបណ្ដើរបាល់ដ៏ល្អឯករបស់លោក ហើយម៉្យាងវិញទៀតក៏ដោយសារតែលោកធ្លាប់មានដៃគូល្អៗដែលចាំជួយជ្រោមជ្រែងរូបលោកផងដែរ។

Ronaldo Nazario  

កាលពីពេលកន្លងទៅ​ យោងតាមសារព័ត៌មាន Soccerladuma បានទម្លាយឲ្យដឹងពីកីឡាករ ១១​ រូប​ដែលធ្លាប់ជាដៃគូប្រកួតរបស់ Ronaldo ប្រេស៊ីល និងបានរៀបរៀងមកជាជម្រើស ១១​​ រូបតែម្ដង។ តោះ! ទៅមើលទាំងអស់គ្នា ថាតើកីឡាករទាំងអស់នោះជានរណាខ្លះ៖

Iker Casillas

អ្នកចាំទីៈ Iker Casillas (នៅក្លឹប Real Madrid) លេងជាមួយគ្នាបាន ១៦៥ ប្រកួត

Michel Salgado

ខ្សែការពារៈ Michel Salgado (Real Madrid) លេងជាមួយគ្នាបាន ១៤៦ ប្រកួត Ivan Helguera (Real Madrid) លេងជាមួយគ្នាបាន ១៣៤ ប្រកួត Francisco Pavon (Real Madrid) លេងជាមួយគ្នាបាន ៨៧ ប្រកួត Roberto Carlos (R.Madrid Inter Corinthians និងក្រុមជម្រើសជាតិប្រេស៊ីល) លេងជាមួយគ្នាបាន ២៦០ ប្រកួត

Javier Zanetti

ខ្សែបម្រើៈ Javier Zanetti (Inter) លេងជាមួយគ្នាបាន ៨៥ ប្រកួត David Beckham (R.Madrid) លេងជាមួយគ្នាបាន ១០៤ ប្រកួត Zinedine Zidane (R.Madrid) លេងជាមួយគ្នាបាន ១៣៩ ប្រកួត Guti (R.Madrid) លេងជាមួយគ្នាបាន ១២៣ ប្រកួត Luis Figo (Barca, R.Madrid) លេងជាមួយគ្នាបាន ១៦៤ ប្រកួត

Raul Gonzalez

ខ្សែប្រយុទ្ធៈ Raul Gonzalez (R.Madrid) លេងជាមួយគ្នាបាន ១៤២ ប្រកួត៕

ប្រភព: Socceladuma