Ajax ចងជើងតារាឆ្នើមដែលលេចធ្លោខ្លាំងមួយរូប បានមួយរដូវកាលទៀត

បន្ទាប់ពីបានយកឈ្នះដល់ក្នុងផ្នះរបស់ Tottenham នៅក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១រួចមក ក្លឹប Ajax បានធ្វើរឿងភ្ញាក់ផ្អើលមួយទៀតជូនទៅអ្នកគាំទ្រ ពីខ្សែការពារ Nicolas Tagliafico ដែលបានប្រកាសកាលពីថ្ងៃសុក្រថា រូបគេនឹងបន្ដស្នាក់នៅទីក្រុងអាំស្ទែដាម នៅរដូវកាល ២០១៩/២០ ខាងមុខនេះ។

កីឡាករសញ្ជាតិអាហ្សង់ទីន បានបង្ហាញទម្រង់លេងល្អ នៅក្នុងការប្រកួត Champions League រដូវកាលនេះ ដែលនាំអោយមនាចចាមអារ៉ាមជាច្រើន បានចុះផ្សាយពីការចង់បានរបស់ក្លឹបធំៗ ប៉ុន្ដែរូបនេះបានប្ដេជ្ញា រួមរស់ជាមួយនឹងក្លឹបហូឡង់បន្ដទៀត។

Tagliafico បានផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រនៅក្នុងវីដេអូដែលបង្ហោះចូលទៅក្នុងបណ្ដាញសង្គមរបស់ក្លឹប Ajax ដែលមានសេចក្ដីថា៖  “សួស្ដីអ្នកគាំទ្រទាំងឡាយ សុខសប្បាយទេ? ខ្ញុំចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំនឹងស្នាក់នៅទីនេះ មួយរដូវកាលទៀត។ ដូច្នេះយើងសង្ឃឹមថា វាជារដូវកាលមួយដ៏អស្ចារ្យ ដូចនៅក្នុងរដូវកាលនេះអ៊ីចឹង។”

ប្រភព៖  Marca

មតិយោបល់