Ajax ចេញបញ្ជីឈ្មោះកីឡាករ ត្រៀមតតាំងជាមួយនឹង Juventus នារាត្រីនេះ

ខ្សែបម្រើ Frenkie de Jong មានឈ្មោះនៅក្នុងបញ្ជីកីឡាកររបស់ក្រុម Ajax ដែលត្រៀមខ្លួនសំរាប់ការប្រកួត ទល់នឹងក្រុម Juventus បើទោះបីជារូបគេ ត្រូវបានប្ដូរចេញដោយសារបញ្ហារបួស ក្នុងការប្រកួតកាលពីចុងសប្ដាហ៍ក៏ដោយ។

De Jong ត្រូវបានប្ដូរចេញពីទីលានប្រកួត ក្រោយពីលេងបាន ២៨នាទី ក្នុងការប្រកួតជ័យជំនះ ៦-២ ទល់នឹងក្រុម Excelsior នៅលីគកំពូលហូឡង់ ដែលធ្វើអោយមានការព្រួយបារម្ភខ្លាចក្រែង រូបគេមិនអាចបង្ហាញខ្លួន សំរាប់ការប្រកួតនៅ Championis League ទល់នឹង Juventus បាន។

ទោះយ៉ាងណាក្ដី អនាគតខ្សែបម្រើរបស់ក្រុម Barcelona រូបនេះ ត្រូវបានបញ្ជូនឈ្មោះសំរាប់ការធ្វើដំនើរទៅចូលរួមប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ UCL នៅទឹកដី Allianz Stadium នៅរាត្រីនេះ ទល់នឹងក្រុមសេះបង្កង់។

កីឡាករទាំង ២២រូប របស់ Ajax ដែលត្រូវបានកោះហៅ ទៅចូលរួមប្រកួតទល់នឹង Juve មានដូចជា៖  Andre Onana, Kostas Lamprou, Bruno Varela, Rasmus Kristensen, Joël Veltman, Matthijs de Ligt, Daley Sinkgraven, Noussair Mazraoui, Lisandro Magallán, Daley Blind, Nico Tagliafico, Donny van de Beek, Dusan Tadic, Zakaria Labyad, Lasse Schöne, Frenkie de Jong, Hakim Ziyech, Dani de Wit, David Neres, Klaas Jan Huntelaar, Kasper Dolberg, Jurgen Ekkelenkamp៕


មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ប្រភព៖  Be Soccer

មតិយោបល់