Ajax បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រមួយ សំរាប់ការប្រកួតពានអឺរ៉ុប ក្រោយបំបាក់ Juve ដល់ក្នុងផ្ទះ

Ajax បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រមួយ ដោយពួកគេជាក្លឹបដំបូងដែលអាចយកឈ្នះ Real Madrid និង Juventus នៅក្នុងទឹកដីរបស់ពួកគេ នៅក្នុងរដូវកាលជាមួយគ្នា ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប។

ក្រុមយក្សហូឡង់ ទទួលបានជ័យជំនះ ៤១ នៅទឹកដី Santiago Bernabeu ដោយបានទំលាក់ក្រុម Real Madrid នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីទទួលបរាជ័យ ២-១ នៅទឹកដីរបស់ពួកគេ។

បន្ទាប់មក ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Erik ten Hag បញ្ចប់លទ្ធផល ១-១ នៅទឹកដីរបស់ខ្លួន ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ ហើយ វាយបកយកឈ្នះ Juventus ២-១ នៅកីឡដ្ឋាន Allianz Stadium។

ហើយវាជាជ័យជំនះក្រៅដីនៅ Champions League បីប្រកួតជាប់គ្នា សំរាប់រដូវកាលនេះ ហើយវាជាកំណត់ត្រាល្អបំផុត ចាប់តាំងពីពួកគេអាចធ្វើវាបាន ៧ប្រកួត ចាប់ពីខែ វិច្ឆិកា ១៩៩៥ ដល់ខែ មីនា ១៩៩៧៕

ប្រភព៖ Football Italia