Alba ត្រូវបានគ្រូអេស្ប៉ាញកោះហៅ ខណៈកីឡាករ Real Madrid មានតែបួនរូបប៉ុណ្ណោះ

ទីបំផុត ខ្សែការពារ Jordi Alba ត្រូវបានគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ កោះហៅ។ ខ្សែការពាររបស់ Barcelona រូបនេះ បានបង្ហាញភាពលេចធ្លោសំរាប់ការប្រកួត សំរាប់ក្លឹបរបស់ខ្លួន ហើយរំពឹងថាអាចទាក់ចិត្តលោក Luis Enrique សំរាប់ការប្រកួតទល់នឹងក្រុម ក្រូអាត និង ប៊ូស្នៀ នៅប្រកួតខាងមុខ ជំនួសកីឡាករ Marcos Alonso របស់ Chelsea។

ខ្សែការពារស្លាបឆ្វេងរូបនេះ មិនមែនជាកីឡាករថ្មីតែម្នាក់ ដែលលោក Enrique បានកោះហៅនោះទេ ក្នុងនោះក៏មានកីឡាករ Mario Hermoso, Pablo Fornals និង Brais Mendez បានចូលរួមផងដែរ។ ដោយឡែកកីឡាករមួយចំនួនទៀតដូចជា Sergio Roberto, Diego Llorente, Íñigo Martínez និង Isco បានត្រលប់មកចូលរួមជាមួយជម្រើសជាតិសារជាថ្មី។

កីឡាករទាំង២៤រូប សំរាប់ក្រុមអេស្ប៉ាញមានដូចជា៖

អ្នកចាំទី:  Pau López, De Gea, Kepa

ខ្សែការពារ: Jonny, Azpilicueta, Diego Llorente, Ramos, Hermoso, Íñigo Martínez, Gayà, Jordi Alba, Sergi Roberto

ខ្សែបម្រើ: Ceballos, Brais, Rodri, Busquets, Fornals, Saúl,  Isco

ខ្សែប្រយុទ្ធ: Suso, Rodrigo, Iago Aspas, Morata, Asensio

ប្រភព៖ Be Soccer

មតិយោបល់