AllFootball៖ “Ronaldo ទី​ពីរ ជាប់​ឈ្មោះ​ក្នុង​ជម្រើស ១១ នាក់​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍”

Joao Felix រហ័ស​នាម Ronaldo ទី​ពីរ ហាក់​កាន់​តែ​ទទួល​បាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​ជួយ​ឲ្យ​ក្រុម​យក​ឈ្នះ​លើ Frankfurt នៅ​លទ្ធផល ៤-២ តាម​រយៈ​ការ​ស៊ុត​បាល់ Hat-Trick ៣ គ្រាប់​ម្នាក់​ឯង​ឥត​ត្រា​ប្រណី។

យោង​តាម​ការ​ចាប់​ឈ្មោះ​ជា​បេក្ខភាព​ពី​គេហទំព័រ AllFootball ក៏​បាន​ទាញ Felix ឲ្យ​ជាប់​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ​នឹង​ Lucas Moura ក៏​ដូច​ជា Mohamed Salah ក្នុង​ជម្រើស ១១ រូប​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​មុន។

ជា​រួម​ក្នុង​នោះ​មាន​ដូច​ជា៖ Hugo Lloris, Pique, Koulibaly, Alexander-Arnold, Sancho, De Bruyne, Pogba, Pepe, Lucas, Felix និង Salah។ តើ​អ្នក​គិត​បែប​ណា​សម្រាប់​ជម្រើស ១១ រូប​ដ៏​ល្អ​បំផុត​នេះ?