Andy Cole ទម្លាយមូលហេតុដែលកីឡាករជ្រើសរើសទៅលេងនៅ City និង Liverpool ជាជាងទៅ United

សម្រាប់រដូវកាលថ្មី ២០២០/២១ នេះ ក្រុមបិសាចក្រហម Manchester United ហាក់ដូចជាមិនមានសំណាងក្នុងការទិញបានកីឡាករទាល់តែសោះ ពោលគឺពួកគេទើបតែទិញបានកីឡាករមួយរូបប៉ុណ្ណោះនោះគឺ Donny Van de Beek ដែលនេះគឺផ្ទុយស្រឡះពីក្រុមគូប្រជែងដូចជា Liverpool និង Manchester City ដែលទិញបានកីឡាករល្អៗជាហូរហែរ។

Donny Van de Beek

មិនត្រឹមតែប៉ុណ្ណោះ Thiago Alcantara ដែលជាកីឡាករ United តាមចែចូវអស់ពេលជាយូរ តែចុងក្រោយបែរជាសម្រេចចិត្តទៅលេងជាមួយ Liverpool ថែមទៀតផង។ ហេតុដូច្នេះហើយ ទើបខ្ញីចាស់ Andy Cole បញ្ចេញយោបល់មួយថា អាចជាមូលហេតុដែលកីឡាករទាំងអស់នោះសម្រេចចិត្តទៅលេងនៅ M.City និង Liverpool ជាជាង United។

Thiago Alcantara
Andy Cole

” មានគ្រាមួយនោះ អំឡុងពេលដែល United កំពុងតែខ្លាំងពូកែ គ្រប់កីឡាករតែងប្រាថ្នាចង់ទៅលេងនៅទីនោះ ក៏ព្រោះតែមូលហេតុមួយប៉ុណ្ណោះ គឺពួកគេសម្លឹងឃើញឱកាសឈ្នះពានរង្វាន់ជាមួយ Manchester United។ ក៏ប៉ុន្តែពេលនេះមិនដូចមុនទេ ព្រោះប្រសិនបើ City និង Liverpool ចាប់អារម្មណ៍នរណាម្នាក់ ច្បាស់ណាស់ម្នាក់នោះនឹងជ្រើសយកមួយក្នុងចំណោម ២ ក្រុមខាងលើ ជាជាង United ព្រោះបច្ចុប្បន្ន ២ ក្រុមខាងលើមានលទ្ធភាពប្រជែងពានជាងក្រុមណាទាំងអស់”។

Andy Cole

លោក Cole ប្រាប់ទៅកាន់គេហទំព័រ Goal បន្ថែមថា៖ “វាគឺជាស្ថានការណ៍លំបាកបំផុតមួយសម្រាប់ Ole ព្រោះកីឡាករទាំងអស់តែងចង់ឈ្នះពានរង្វាន់ភ្លាមៗ ជាជាងរង់ចាំរយៈពេល ២-៣ឆ្នាំ។ Ole ធ្លាប់និយាយថា គាត់មានគម្រោងសម្រាប់ ២ ទៅ ៣ឆ្នាំបន្ទាប់សម្រាប់ការឈ្នះពានរង្វាន់ តែសួរថា តើកីឡាករទាំងអស់នោះនឹងជ្រើសយកក្រុមដែលអាចឈ្នះពានរង្វាន់រាល់ឆ្នាំ ឬក៏ក្រុមដែលត្រូវរង់ចាំ ៣ ឆ្នាំ ទើបអាចប្រជែងពាន?”៕

ប្រភព: GOAL

អានអត្ថបទបន្ទាប់៖ មិនមែន R9 និង CR7 តែ Mourinho ចុចឈ្មោះ ៣ រូបនេះជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ខ្សែប្រយុទ្ធកំពូលដូចជា Ronaldo ប្រេស៊ីល និង Cristiano Ronaldo មិនបានស្ថិតនៅក្នុងជម្រើសជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលជ្រើសរើសដោយគ្រូបង្វឹក​ Jose Mourinho នោះទេ។

Cristiano Ronaldo

ដោយឡែកគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur បែរជាចុចឈ្មោះកីឡាករ ៣ រូបផ្សេងទៀត ដែលលោកគិតថា សក្តិសមនឹងទទួលបានតំណែងជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទៅវិញ។ លោក Mourinho ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា៖ “សម្រាប់ខ្ញុំ កីឡាករដែលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺ Messi, Pele និង Maradona”។

Messi
Jose Mourinho

គួររំឭកដែរថា Jose Mourinho ត្រូវបានគេទទួលស្គាល់ថាជា គ្រូបង្វឹកដែលមានបទពិសោធន៍ក្រាស់ក្រែលមួយរូប ពោលគឺបានប្រឡូកនៅក្នុងវិស័យជាគ្រូបង្វឹកអស់រយៈពេលប្រមាណជិត ២០ ឆ្នាំ ហើយនិងបានដឹកនាំក្រុមកំពូលៗនៅតំបន់អឺរ៉ុបដូចជា Chelsea, Inter Milan, Porto, Real Madrid, Manchester United និងបច្ចុប្បន្នក្រុម Tottenham Hotspur ផងដែរ៕

ប្រភព: Sportskeeda