បើទោះជាអស់ប៉ុន្មានក៏អស់ចុះ Arsenal ដាក់ចិត្តតាមយកកីឡាករ Real រូបនេះឲ្យបាន

បច្ចុប្បន្ន ទម្រង់លេងរបស់ Arsenal ហាក់ដូចជាចុះខ្សោយយ៉ាងខ្លាំងបើប្រៀបទៅនឹងឆ្នាំមុនៗ ពោលគឺបានត្រឹមតែឈរនៅតំណែងលេខ ៩ ប៉ុណ្ណោះក្នុងតារាង Premier League សម្រាប់រដូវកាល ២០១៩/២០ នេះ។

Mikel Arteta
James Rodriguez 

យោងទៅតាមសារព័ត៌មាន The Sun បានចុះផ្សាយថា Arsenal កំពុងសម្លឹងចង់បានកីឡាករមួយរូបពីក្លឹប Real Madrid បើទោះជាត្រូវចំណាយអស់ទឹកប្រាក់ប៉ុន្មានក៏ដោយ នោះគឺ James Rodriguez។ គ្រូធំ Mikel Arteta គិតថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំអាចជួយឲ្យកាំភ្លើងធំស្ដារឈ្មោះដែលធ្លាប់តែជាក្លឹបខ្លាំងបានមកវិញ ហើយនឹងជួយពង្រឹងសមត្ថភាពនៅតំបន់ប្រយុទ្ធថែមទៀតផង។

James Rodriguez
James Rodriguez

គួររំឭកដែរថា ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីហាក់ដូចជាមិនសូវបានបង្ហាញខ្លួនញឹកញាប់ឡើយជាមួយនឹងអធិរាជសសម្រាប់រដូវកាលនេះ ពោលគឺតាំងពីមិនទាន់មានផ្ទុះនូវវីរុសកូរ៉ូណាមកម៉្លេះ។ នេះគឺជាហេតុផលដែលអាចនឹងឲ្យ James ធ្វើការសម្រេចចិត្តថា តើគួរនៅបន្តជាមួយនឹងក្លឹបចាស់ ឬក៏ផ្ទេរចេញទៅក្លឹបថ្មីនារដូវកាលខាងមុខ៕

ប្រភព: AF