Arsenal, Liverpool, Man Utd និង Chelsea ត្រៀមធ្វើសង្គ្រាមដណ្តើម កីឡាករតម្លៃខ្លួន ៩០ លានផោន​ម្នាក់

ក្លឹបនៅ Premier League មួយចំនួនត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរមួយលើកីឡាករ Kai Havertz របស់ក្រុម Leverkusen ។

គួរបញ្ជាក់ថាខ្សែបម្រើវ័យ ២០ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកជាប្រធានបទដ៏ក្តៅគគុកមួយ ក្នុងវិស័យបាល់ទាត់អ៊ឺរ៉ុប បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឱ្យទាក់ទាញនៅក្របខណ្ឌ Bundesliga ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍របស់ Metro បានឲ្យដឹងថាក្រុម Leverkusen ត្រៀមដាក់តម្លៃខ្លួនប្រមាណ ៩១ លានផោន ទៅលើតារាឆ្នើមរបស់ពួកគេរូបនេះ ប៉ុន្តែតម្លៃនោះមិនបានរារាំងដល់ក្លឹបនៅក្នុងប្រទេសអង់គ្លេសចំពោះការចង់បានរបស់ពួកគេឡើយ ។

លើសពីនេះបើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រ Sport 1 នៅប្រទេសអាឡឺម៉ង់បានឱ្យដឹងថាក្រុម Arsenal, Chelsea, Man Utd និង Liverpool ត្រូវបានគេនិយាយថាបានចូលរួមក្នុងការប្រណាំងប្រជែង ដើម្បីទទួលបានហត្ថលេខាលើកីឡាកររូបនេះ ៕

ប្រភព: Mirror