Arteta លើកបញ្ជាក់ពីហេតុផលច្បាស់ៗមួយ ដែលគាត់នៅតែបន្តមិនជ្រើសរើសយក Ozil ចូលក្រុម

Mikel Arteta ទទូចថាវាជាការលំបាកខ្លាំងសម្រាប់ Mesut Ozil ដែលត្រូវបានជ្រើសរើសសម្រាប់ក្រុមកាំភ្លើង Arsenal នៅពេលនេះ ខណៈពេលដែលគាត់កំពុងជ្រើសរើសកីឡាករដែលមានភាពសក្តិសមបំផុតសម្រាប់ក្រុម ។

Mesut Ozil

ជាក់ស្តែងអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal នៅតែបន្ត Ozil ចេញពីក្រុម ខណ:ពេលដែលក្រុមរបស់គាត់ បានយកឈ្នះទៅលើ Leicester City ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ Carabao Cup ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏នៅមិនទាន់បានបង្ហាញខ្លួន ក្នុងពានរង្វាន់ក្របខ័ណ្ឌ Premier League រដូវកាលនេះផងដែរ ។

Mesut Ozil

គួរបញ្ជាក់ថា Ozil គឺជាកីឡាករដែលអាចរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងក្លឹប ខណ:ដែលរូបគេក៏បានទទូចផងដែរថានឹងមិនដើរចេញពីក្រុម Arsenal នៅរដូវក្តៅនេះនោះទេ ទោះបីជាត្រូវបាន Arteta ធ្វើឲ្យគ្រាំគ្រាចិត្តក៏ដោយ ។

ហើយយ៉ាងណាមិញគ្រូបង្វឹកលោក Arteta តែងតែធ្វើការប្រកួត ដោយអវត្តមានខ្សែបម្រើរូបនេះ ខណ:គាត់បានបញ្ជាក់ប្រាប់ពីហេតុផលយ៉ាងសាមញ្ញថាកីឡាករនៅក្នុងក្រុមផ្សេងទៀត គឺស្ថិតនៅជម្រើសពីមុខ Ozil ទៅតាមលំដាប់លំដោយ ។

Mesut Ozil

មិនតែប៉ុណ្ណោះលោក Arteta បាននិយាយថា ៖ ” អ្នកអាចមើលឃើញថាកីឡាករ ដែលយើងកំពុងព្យាយាមផ្លាស់ប្តូរគឺមានភាពលំបាក ហើយវាមិនមែនសម្រាប់កីឡាករ Mesut ទេ ប៉ុន្តែសម្រាប់កីឡាករដទៃទៀតក៏ដូចជាការធ្វើឲ្យក្រុមទទួលបានជម្រើសដ៏ល្អផងដែរ ” ។

Mesut Ozil

លោកបន្តទៀតថា ៖ ” រៀងរាល់សប្តាហ៍យើងព្យាយាមជ្រើសរើសកីឡាករដែលត្រឹមត្រូវ ។ ខ្ញុំពិតជារីករាយជាមួយនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ ហើយតើពួកគេបានដឹងអ្វីខ្លះ ពីការលំបាកសម្រាប់បុគ្គលិក គ្រូបង្វឹកក្នុងការជ្រើសរើសជម្រើសដែលត្រឹមត្រូវសម្រាប់ក្រុម ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ដល់ម្លឹង! At Madrid ចិត្តខ្លាំង បដិសេធសំណើរលុយធំពី Man City សម្រាប់កីឡាករមួយរូប

ក្រុម​ Atletico Madrid បានទម្លាយឲ្យដឹងថា ក្រុមកំពូល Manchester City ធ្លាប់បានដាក់សំណើរមកកាន់ក្រុមរបស់ខ្លួនក្នុងការទិញកីឡាករ Jose Gimenez តែក្រុមអេស៉្បាញមួយនេះបានបដិសេធសំណើរមួយនោះ ក្រោមហេតុផលថា ចង់រក្សាទុកកីឡាករឆ្នើមរូបនេះសិន។

José Giménez

ហើយកាលពីពេលថ្មីៗនេះទៀតសោត លោក Enrique Cerezo ដែលជាប្រធានក្លឹប Atletico Madrid បានទម្លាយឲ្យដឹងពីតម្លៃដែល​ M.City ធ្លាប់បានដាក់ចំពោះ Gimenez ដោយក្រុមអង់គ្លេសហ៊ានចាយរហូតដល់ ៨៥ លានអឺរ៉ូឯណោះ។

José Giménez

ប្រាប់ទៅកាន់ El Transistor លោក Cerezo និយាយថា៖ “ពួកយើងពិតជាទទួលបានសំណើរពី​ Man City ពិតមែន តែ Gimenez គឺជាកីឡាករល្អមួយរូប ហើយពួកយើងចង់រក្សាទុករូបគេសិន”។

José Giménez

គួរបញ្ជាក់ផងដែរថា Atletico Madrid ទិញ Gimenez មកពីក្រុម Danubio FC កាលពីឆ្នាំ ២០១៣ មកម៉្លេះ ដោយកាលនោះចាយលុយមិនដល់ ១ លានអឺរ៉ូផង ពោលគឺត្រឹមតែ ៩ សែនអឺរ៉ូតែប៉ុណ្ណោះ៕

ប្រភព: GOAL