At Madrid ចុចយកតារាឆ្នើមនៅ Bundesliga ម្នាក់ មកជំនួសតំណែងរបស់ Griezmann ដែលត្រូវចាកចេញ

ក្លឹប Atletico Madrid មានបំណងចង់ឱ្យកីឡាករ Ante Rebic របស់ក្លឹប Frankfurt  ជាអ្នកមកជំនួសរបស់កីឡាករ Antoine Griezmann ដែលនឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះ ។

គួរបញ្ជាក់ថាក្លឹបកំពូលនៅអេស្ប៉ាញមួយនេះត្រូវបាត់បង់កីឡាករ Griezmann នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីរូបគេបានបញ្ចេញវីដេអូមួយ ដែលបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួននៅក្នុងការចាកចេញពីក្លឹបនេះ ។

យ៉ាងណាមិញកីឡាករដែលឈ្នះពានរង្វាន់ World Cup រូបនេះមើលទៅហាក់ដូចជានឹងចូលរួមជាមួយក្រុមគូប្រជែង Barcelona ខណ:ដែលគ្រូបង្វឹកលោក Diego Simeone នឹងត្រូវសល់ចន្លោះប្រហោងដ៏ធំមួយក្នុងក្រុមរបស់លោក ដែលចាំបាច់ត្រូវរកអ្នកមកបំពេញ ។

ហើយបើយោងតាមរបាយការណ៍ពី ​​Bild បានឲ្យដឹងថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេកំណត់គោលដៅលើកីឡាករ Rebic ខណ:កីឡាករសញ្ជាតិក្រូអាតរូបនេះទើបតែបានចុះកិច្ចសន្យារយៈពេលបួនឆ្នាំជាមួយក្រុម Eintracht Frankfurt ក្នុងក្របខណ្ឌ Bundesliga កាលពីដើមរដូវកាលមុន ៕

ប្រភព: Daily Mail