At Madrid ត្រៀមចាយទឹកប្រាក់បានពីការលក់ Griezmann ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរូបនេះវិញ

ក្រុម Atletico Madrid ត្រូវបានគេរាយការណ៍ថាកំពុងតែសម្លឹងរកមើលការប្រកួតប្រជែង ដើម្បីចុះហត្ថលេខាលើតារាឆ្នើមក្រុម Benfica កីឡាករ Joao Felix ជាមួយនឹងការប្រើប្រាស់ថវិកា ដែលពួកគេបានពីការលក់កីឡាករ Antoine Griezmann ។

ជាក់ស្តែងកីឡាករវ័យ 19 ឆ្នាំនេះរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅទូទាំងទ្វីបអឺរ៉ុប នៅរដូវក្តៅនេះ បន្ទាប់ពីមានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយជាមួយក្លឹបនៅលីកព័រទុយហ្គាល់មួយ កាលពីរដូវកាលមុន ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះក្រុម Atletico ត្រូវបានគេារាយការណ៍ថាកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ ដោយប្រើប្រាស់លុយ 107 លានផោន ពីការលក់ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Griezmann ។

គួរបញ្ជាក់ថា Felix បានស៊ុតបាល់បញ្ចូលទីបាន 20 គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុម 11 លើកក្នុងការបង្ហាញខ្លួន 43 ប្រកួតសម្រាប់ក្រុម Benfica កាលពីរដូវកាលមុន ហើយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេនៅក្លឹប Benfica នឹងបន្តរហូតដល់រដូវក្តៅឆ្នាំ 2023 ៕

ប្រភព: Daily Mail