At Madrid បញ្ជាក់ប្រាប់ពីកីឡាកររូបណា ដែលពួកគេចង់ចុះហត្ថលេខាលើបំផុត រវាង James និង Eriksen

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុម Atletico Madrid បានសម្រេចចិត្តថាពួកគេនឹងចុះហត្ថលេខាលើកីឡាករ James Rodriguez ជាជាងកីឡាករ Christian Eriksen របស់ក្រុម Spurs ។

ជាក់ស្តែងក្រុមយក្សរបស់ក្របខណ្ឌ La Liga មួយនេះកំពុងស្វែងរកការក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ដើម្បីមកចាប់ដៃគូជាមួយកីឡាករចំណូលថ្មី Joao Felix ក្រោយពីបានលក់កីឡាករ Antoine Griezmann ទៅឲ្យក្លឹប Barcelona ។

ហើយយ៉ាងណាមិញយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Marca បានឲ្យដឹងថាក្រុម Atletico បានសិក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករ Rodriguez និង Eriksen ប៉ុន្តែពួកគេបានសន្និដ្ឋានថាជម្រើសដ៏ល្អបំផុតរបស់ពួកគេ នឹងជាកីឡាករសញ្ជាតិកូឡុំប៊ី ។

គួរបញ្ជាក់ថា Rodriguez នឹងត្រូវធ្វើការផ្លាស់ប្តូរមួយចេញពីទឹកដី Bernabeu នៅរដូវក្តៅនេះ  ខណ:ដែលក្រុម Real Madrid ចង់លក់ខ្សែបម្រើរូបនេះក្នុងតម្លៃខ្លួនទាបមួយប្រហែល 36 លានផោន ។ ទន្ទឹមនឹងនេះដែរខ្សែបម្រើ Eriksen របស់ក្លឹប Tottenham និងត្រូវធ្វើឲ្យក្រុម Atletico ចំណាយទឺកប្រាក់ដ៏ច្រើនមួយ បើចង់ចុះហត្ថលេខាលើកីឡាកររូបនេះ ៕

ប្រភព: Daily Mail