Aubameyang ប្រាប់​ចំណុច​ខ្លាំង​មួយ ដែល Arsenal មាន​ប្រហែល​នឹង Liverpool

នា​យប់​ថ្ងៃ​ស្អែក​នេះ​ក្លឹប​ហង្ស​ក្រហម Liverpool នឹង​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ជំនួប​ជុំ​ទី ៣ នៃ​ក្របខ័ណ្ឌ Premier League។

មុន​ឈាន​ដល់​ការ​ប្រកួត​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​បាន​បង្ហើប​ពី​ចំណុច​ខ្លាំង​គឺ​ទាក់ទិន​នឹង​តំបន់​ប្រយុទ្ធ​ជួរ​មុខ​នៃ​ក្លឹប​ខ្លួន ដែល​មាន​ភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ជួរ​មុខ​របស់​ហង្ស​ក្រហម​អ៊ីចឹង​ដែរ។

​ប្រាប់ Sky Sports អតីត​កីឡាករ Dortmund ​ប្រាប់​ថា៖ “ដូច​យើង​បាន​ឃើញ​លទ្ធផល​ពី​រដូវ​កាល​មុន គឺ Liverpool លេង​កីឡាករ ៣ រូប​ជួរ​មុខ​បាន​ល្អ​ខ្លាំង​បំផុត ហើយ​ខ្ញុំ​ក៏​គិត​ថា​យើង​អាច​ធ្វើ​បាន​ដូច​គ្នា”។

លោក​បន្ត៖ “វា​នឹង​ជា​ប្រកួត​ដ៏​តានតឹង​មួយ​ទល់​ពួក​គេ ដោយ​ពួក​គេ​ជា​កីឡាករ​ល្អ ក្នុង​ការ​ព្យាយាម​សម្រេច​គ្រាប់​បាល់​និង​ចែក​បាល់​ឲ្យ​គ្នា ប៉ុន្តែ​ខ្ញុំ​ក៏​មើល​ឃើញ​ពី​ភាព​ប្រហាក់ប្រហែល​គ្នា ដោយ Pepe និង​ខ្ញុំ គឺ​យើង​មាន​ល្បឿន​លឿន​ដូច​ទៅ​នឹង Mane និង Salah ដែរ ខណៈ Lacazette គឺ​ជា​កីឡាករ​ដែល​អាច​ធៀប​ទៅ​នឹង Firmino ​បែប​នេះ​ហើយ​យើង​មាន​កម្រិត​គ្រប់គ្រាន់​ប្រហែល​គ្នា”។ ប្រភព៖ FoxSportAsia