Bale និយាយពីទំនាក់ទំនងជាមួយ CR7 និង បង្ហើបពីអាយដលនៅពីក្មេងរបស់ខ្លួន

ខ្សែប្រយុទ្ធ Gareth Bale បានចូលរួមនៅក្នុងកម្មវិធី What I Wore របស់ទូរទស្សន៍ BT Sport ដែលជាកម្មវធី កីឡាករនិយាយពីអាវដែលពួកគេពាក់។ ខ្សែប្រយុទ្ធរូបនេះ បានបង្ហើបពីនិមិត្តរូបកាលពីក្មេងរបស់ខ្លួន និង ទំនាក់ទំនងជាមួយនឹង Cristiano Ronaldo។

Bale បាននិយាយថា៖ “Cristiaon គឺជាកីឡាករដ៏អស្ចារ្យ ខ្ញុំពិតជារីករាយដែលបានលេងនៅក្រុមជាមួយគាត់។ ជាការពិត យើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា។ គាត់ជាកីឡាករដ៏អស្ចារ្យ ចំពោះអ្វីដែលគាត់បានធ្វើសំរាប់ក្លឹប បើមើលចំនួនគ្រាប់បាល់ដែលគាត់រកបាន គាត់ជាកីឡាករឆ្នើម ហើយនៅតែបន្ដភាពខ្លាំងរបស់ខ្លួន។”

អតីតកីឡាកររបស់ Spurs រូបនេះ ក៏បានបង្ហើបពី អាយដលរបស់ខ្លួន ដែលមានដូចជា អតីតតារាឆ្នើម Thierry Henry និង Dennıs Bergkamp របស់ក្រុម Arsenal ជាមួយនឹង វីរបុរសក្រុមបិសាចក្រហម Ryan Giggs៕

ប្រភព៖ AS

មតិយោបល់