Gareth Bale កំពុងជួបបញ្ហាលំបាក នៅ Real Madrid ខណៈដែលក្លឹបមានគំរោងលក់រូបគេចេញ ហើយរូបគេបានប្រដូចកីឡាករបាល់ទាត់ ទៅនឹងមនុស្សយន្ដ ធៀបទៅនឹងកីឡា វាយកូនហ្គោល និង វាយកូនបាល់ជាដើម។
ខ្សែប្រយុទ្ធសញ្ជាតិវេលស៍ បាននិយាយនៅក្នុងភាពយន្ដ “State of Play” ដែលបានចាក់បញ្ចាំងនៅក្នុងទូទស្សន៍ BT Sport ថា៖ “ពិតណាស់ ខ្ញុំចង់រស់នៅបែបសាមញ្ញវិញ ព្រោះកីឡាករអាជីព ជាពិសេសការលេងបែបជាក្រុម អ្នកមិនអាចជ្រើសរើសកាលវិភាគបានទេ ខុសពី កីឡាវាយកូនហ្គោល ឬ វាយកូនបាល់ជាដើម។
“យើងមើលទៅប្រៀបដូចជាមនុស្សយន្ដ។ យើងត្រូវបានគេបញ្ជាពេលនេះត្រូវធ្វើអ្វី ធ្វើនៅទីណា ពេលណាត្រូវញាំ ពេលណាត្រូវជួបជាមួយនឹងគ្រូបង្វឹក។ វាមើលទៅហាក់ដូចជាជីវិតរបស់យើង ត្រូវបាត់បង់សិទ្ធមួយចំនែក អ្នកត្រូវតែធ្វើអ្វីតាមដែលគេបញ្ជាប៉ុណ្ណោះ។
“ប៉ុន្ដែពេលខ្លះ ខ្ញុំគិតថាអាជីពនៅបាល់ទាត់មើលទៅហាក់ដូចជាខ្លីណាស់ ដោយអ្នកត្រូវមានការលះបង់។ អ្នកខ្លះគិតថា វាសក្ដិសមទៅនឹងការលះបង់នេះ ប៉ុន្ដែ អ្នកខ្លះមិនគិតដូច្នេះទេ។ គ្រប់គ្នាដឹងថាពេលណាដែលពួកគេត្រូវចូលនិវត្ត ហើយវាជាការជ្រើសរើសត្រូវដែល Lewin Nyatanga(មិត្ដរួមក្រុមជម្រើសជាតិវេលស៍) សំរេចចិត្តធ្វើវា ពេលនេះគេសប្បាយចិត្តណាស់។”
ប្រភព៖ Marca