Barca ចាប់ផ្តើមព្រួយចិត្តខ្លាំង ខ្លាចតារាឆ្នើមរបស់ខ្លួនម្នាក់ ដើរចេញពីក្លិបដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ២០២២

យោងតាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញថាពេលនេះក្រុម Barcelona កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ទាក់ទងនឹងផែនការអនាគតរបស់ខ្សែប្រយុទ្ធ Ousmane Dembele ។

Ousmane Dembele 

ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ មិនទាន់បានចុះកុងត្រាថ្មីនៅឡើយនោះទេ នៅឯទឹកដី Camp Nou ដោយវាបានបង្កើតឲ្យមានការរំពឹងទុកជាច្រើនទាក់ទងនឹងអនាគតរបស់គេ ជាមួយក្លិបធំៗនៅអឺរ៉ុបផ្សេងទៀត ដែលកំពុងមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគេ ។

Ousmane Dembele

មិនតែប៉ុណ្ណោះកិច្ចសន្យាបច្ចុប្បន្នរបស់ Dembele គ្រោងនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ដែលនោះមានន័យថាក្នុងរយៈពេលត្រឹមតែ ១៣ ខែទៀតប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធរូបនេះអាចមានសិទ្ធិចរចាជាមួយក្លឹបដទៃទៀត ដើម្បីត្រៀមទទួលយកការផ្លាស់ប្តូរមួយ ដោយគ្មានតម្លៃខ្លួន ។

ហើយយ៉ាងណាមិញយោងតាមការចុះផ្សាយរបស់ពី Sport ឥឡូវនេះបានអះអាងថា Barca យល់ថា Dembele បានរៀបចំផែនការរបស់គេរួចរាល់ហើយ ខណ:ពួកគេក៏បានដឹងទៀតថា តើជំហានបន្ទាប់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងទៅជាយ៉ាងណា ។

Ousmane Dembele

លើសពីនេះ របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា បើទោះជាក្រុម Barcelona ព្យាយាមលក់ Dembele ចេញនៅរដូវក្តៅនេះក៏ដោយ ប៉ុន្តែកីឡាកររូបនេះបានទទូចថាគេនឹងមិនចាកចេញពីក្លឹបនោះទេ ដែលវាមានន័យថានឹងធ្វើឲ្យកុងត្រារបស់គេ អាចបន្តរហូតដល់ផុតកំណត់ ។

គួរបញ្ជាក់ថាក្រុម Barca កំពុងមានក្តីបារម្ភកាន់តែខ្លាំងឡើង ដោយពួកគេត្រូវប្រឈមមុខជាមួយនឹងការខាតបង់ហិរញ្ញវត្ថុដ៏ធំមួយ ។ រំលឹកថា Barca បានចុះហត្ថលេខានាំយក Dembele មក កាលពីខែសីហាឆ្នាំ ២០១៧ ក្នុងតម្លៃ ៩៦ លានផោន ដែលអាចនឹងកើនឡើងដល់ ១៣២ លានផោនផងដែរ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Solskjaer ពន្យល់មូលហេតុដែលគ្មាន Pogba ក្នុងការប្រកួតកាលពីយប់ម៉ិញ

លោក Ole Gunnar Solskjaer បានទំលាយឱ្យដឹងពីមូលហេតុដែលខ្សែបម្រើ Paul Pogba មិនមានវត្តមាន សម្រាប់ការប្រកួតទល់នឹង​West Brom កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Pogba មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Solskjaer សម្រាប់ការប្រកួតនោះទេ បន្ទាប់ពីរូបគេ ត្រលប់ពីបំពេញភារកិច្ចជួយក្រុមជម្រើសជាតិបារាំង។

បើតាមការឱ្យដឹងពីលោក Solskjaer ខ្សែបម្រើបារាំង អវត្តមានដោយសារតែមានបញ្ហារបួស ដែលធ្វើឱ្យរូបគេប្រឈមនឹងអវត្តមាន ក្នុងការប្រកួត Champions League ទល់នឹងក្រុម Istanbul Basaksehir។

លោក Solskjaer បាននិយាយថា៖ “Paul បានរងរបួសក្នុងការប្រកួតចុងក្រោយ ហើយគេបានចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់ កាលពីម្សិលម៉ិញ មុនពេលហ្វឹកហាត់ ប៉ុន្ដែគេមិនអាចបន្ដបាន។ សង្ឃឹមថា គេនឹងអាចត្រលប់មកធម្មតាវិញនៅថ្ងៃអង្គារ។ យើងពុំទាន់ដឹងនៅឡើយទេ។”

ប្រភព៖ Goal