Barca ត្រៀមកាត់ចិត្ត ខណ:ក្លឹបធំមួយនៅ PL ឈានដល់ការពិភាក្សាជាមួយ De Ligt ជុំការផ្លាស់ប្តូរមួយ

យោងតាមរបាយការណ៍ពីអ្នកកាសែតអេស្ប៉ាញ Guillem Balague បានឲ្យដឹងថាក្រុមហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងការចរចាជាមួយខ្សែការពារក្រុម Ajax កីឡាករ Matthijs De Ligt ជុំវិញការផ្លាស់ប្តូរមួយនៅរដូវក្តៅខាងមុខនេះ ។

គួរបញ្ជាក់ថាប្រធានក្រុម Ajax រូបនេះបានក្លាយជាកីឡាករលេចធ្លោបំផុតនៅក្នុងពិភពបាល់ទាត់អឺរ៉ុប រដូវកាលនេះ ក្រោយពីរូបគេបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយសម្រាប់ក្រុមនៅហូឡង់មួយនេះ នៅក្នុងការប្រកួតប្រជែងពានរង្វាន់ Champions League ។

ជាក់ស្តែង De Ligt ត្រូវបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើននៅដូចជា Liverpool, Manchester United និង Manchester City ប៉ុន្តែ Barcelona ហាក់ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខគេ ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ។

តែទោះជាយ៉ាងកាលពីពេលថ្មីៗនេះក្រុម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងការពិភាក្សាមួយជាមួយខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះ សម្រាប់ការផ្លាស់ប្តូរមួយ ដែលអាចកើតមានឡើង ជាមួយនឹងប្រាក់ពលកម្មប្រមាណ ៨ ទៅ ១០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ៕

ប្រភព: Mirror