Barca ត្រៀមវិលមកធ្វើការផ្លាស់ប្តូរមួយសារជាថ្មី សម្រាប់តារាកំពូលក្រុម At Madrid មួយរូប

កីឡាករ Antoine Griezmann កំពុងទទួលបានការខកចិត្តជាខ្លាំង ក្រោយក្រុម Atlectico Madrid ត្រូវបានធ្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ ១៦ ក្រុម ក្រោមថ្វីជើង Juventus នៅជើងទី ២ ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី L’Equipe បានឱ្យដឹងថាក្លឹប Barcelona បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើការចុះហត្ថលេខាលើកីឡាករដែលបានឈ្នះពារង្វាន់ World Cup  រូបនេះ ។

ជាក់ស្តែងក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះគឺជាអ្នកកោតសរសើររយៈពេលវែងមួយ របស់ Griezmann ខណ:គេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយនៅទឹកដី Wanda Metropolitano កាលពីរដូវក្តៅមុន ។

មិនតែប៉ុណ្ណោះក្រុម Barca ត្រូវបានគេរាយការថាអាចមានឱកាសច្រើនជាងមុន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ដោយ Griezmann កំពុងមានការសង្ស័យបន្ថែមទៀតលើអនាគតរបស់គេ ក្រោយក្រុម At Madrid បានទទួលបរាជ័យក្នុងការឡើងទៅវគ្គបន្តាប់ពាន Champions League ៕

ប្រភព: Goal 

មតិយោបល់