Barcelona កំពុងពិចារណាខ្ចីជើងអតីតកីឡាករ Real Madrid ម្នាក់

ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Alvaro Morata ។

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះអាចរកគ្រាប់បាល់បានត្រឹម 5 គ្រាប់ប៉ុណ្ណោះក្នុងចំណោម 16 ប្រកួតសម្រាប់ក្រុម Chelsea នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ Sport បាននិយាយថាក្រុម Barca មិនបានសម្រេចចិត្តថា តើត្រូវចុះហត្ថលេខាលើខ្សែប្រយុទ្ធណាម្នាក់នៅក្នុងរដូវកាលដោះដូរកីឡាករនាខែនេះឬអត់នោះទេ ប៉ុន្តែកីឡាករ Morata គឺស្ថិតនៅក្នុងចំណោមបញ្ជីឈ្មោះកីឡាករ ដែលពួកគេកំពុងពិចារណាលើ ប្រសិនបើពួកគេសម្រេចចិត្តនាំមកដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ។

លើសពីនេះក្លឹបយក្សនៅតំបន់ការតាឡាន់មួយនេះបានសាកសួរអំពីស្ថានភាពរបស់អតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះ ប៉ុន្តែមិនទាន់បានធ្វើការដាក់សំណើជាផ្លូវការណាមួយជូនដល់ក្រុមតោខៀវនៅឡើយនោះទេ ៕

ប្រភព: Mirror 

 

 

មតិយោបល់