Barcelona ចេញបញ្ជីកីឡាករ ត្រៀមតតាំងជាមួយ Atletico Madrid យប់នេះ

លោក Ronald Koeman បានចេញបញ្ជីឈ្មោះកីឡាករក្រុម Barcelona ដែលនឹងត្រូវប្រកួតនៅ La Liga ទល់នឹង Atletico Madrid នៅកីឡដ្ឋាន Wanda Metropolitano នៅរាត្រីថ្ងៃសៅរ៍នេះ វេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត ខណៈខ្សែបម្រើ Philippe Coutinho បានត្រលប់មកវិញ ក្រោយជាសះស្បើយពីរបួស។

កីឡាករប្រេស៊ីលរូបនេះ បានខកខាន៣សប្ដាហ៍ ដោយសារបញ្ហារបួសអំឡុងការប្រកួតទល់នឹងក្រុម Real Madrid ហើយត្រូវបានគេរំពឹងថា អាចត្រលប់មកជួយក្រុមបានសម្រាប់ការប្រកួត នៅរដ្ឋធានីប្រទេសអេស្ប៉ាញ។

លោក Koeman ក៏បានកោះហៅ អ្នកចាំទីដៃទី២ Neto មកក្នុងបញ្ជីកីឡាកររបស់លោកផងដែរ ក្រោយមានបញ្ហាមិនអាចហ្វឹកហាត់បាន កាលពីថ្ងៃសុក្រ។

កីឡាករ Barcelona ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី៖ Marc Andre ter Stegen, Neto, Arnau Tenas

ខ្សែការពារ៖ Sergino Dest, Sergi Roberto, Gerard Pique, Clement Lenglet, Mingueza, Jordi Alba, Junior Firpo

ខ្សែបម្រើ៖ Frenkie de Jong, Miralem Pjanic, Philippe Coutinho, Carles Alena, Riqui Puig

ខ្សែប្រយុទ្ធ៖ Leo Messi, Antoine Griezmann, Ousmane Dembele, Pedri, Francisco Trincao, Martin Braithwaite

អានអត្ថបទបន្ទាប់៖ មិនមែន Kane ឬ Son ទេ តែ​ម្នាក់​នេះ​ឈ្នះ MOTM នៅ​ជំនួប Spurs ​បំពាក់ Man City យប់មិញ

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​យក​ឈ្នះ ២-០ ទៅ​លើ​ក្លឹប​មេឃ​ខៀវ Manchester City នៅ​ជំនួប​ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ។

Tottenham Vs Man City

វា​ជា​បរាជ័យ​មិន​គួរ​ឲ្យ​ជឿ​មួយ​សម្រាប់​អ្នក​គាំទ្រ​របស់ City ដែល​បច្ចុប្បន្ន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ធ្លាក់​មក​លេខ ១១ និង Spurs រំកិល​ឡើង​កំពូល​តារាង​បណ្តោះ​អាសន្ន។

Tottenham Vs Man City
Tottenham Vs Man City

ក្រឡេក​ទៅ​មើល​ការ​វាយ​តម្លៃ​ពិន្ទុ​ក្រោយ​ចប់​ការ​ប្រកួត បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ដែល​ឈ្នះ MOTM (Man of the Match) គឺ​បាន​ទៅ​លើ​អ្នកចាំទី Hugo Lloris របស់​ម្ចាស់ផ្ទះ​ឯ​ណោះ ដោយ​បាន ៨,០ ពិន្ទុ។ កីឡាករ​បារាំង​សង្គ្រោះ​បាល់​បាន​ដល់​ទៅ ៥ លើក​ឯ​ណោះ។

រូបភាព៖ WhoScored

ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Harry Kane, Son Heung-min និង​ខ្សែ​ការពារ Alderweireld ជា​អ្នក​បាន​ពិន្ទុ​ខ្ពស់​បន្ទាប់ ៧,៤ ពិន្ទុ។ ធៀប​ទៅ​នឹង​ក្រុម​មេឃ​ខៀវ​គឺ​អ្នកចាំទី Ederson ដែល​បាន​ពិន្ទុ​ទាប​ជាង​គេ​ត្រឹម ៥,១ ប៉ុណ្ណោះ ហើយ Rodrigo បាន ៧,៣ ខ្ពស់​ដាច់​គេ​ប្រចាំ​ក្រុម City៕

ប្រភព៖ WhoScored