Barcelona ដាក់ចេញតម្លៃខ្លួនថ្មី សម្រាប់ Coutinho ផ្ញើជូនក្រុម Man Utd ជាពិសេស

កីឡាករ Philippe Coutinho បានទទួលភាពជោគជ័យដ៏ធំមួយនៅឯក្រុម  Liverpool មុននឹងសម្រេចចិត្ត ធ្វើការផ្លាស់ប្តូរមកកាន់ក្លឹបយក្សអេស្ប៉ាញ Barcelona ។

ជាក់ស្តែងក្រោយពីបានមកដល់ទឹកដី Camp Nou តារាឆ្នើមរូបនេះបានជួបប្រទះនូវភាពខកចិត្តជាច្រើន ដោយគេមិនអាចជាប់់ក្នុងជម្រើសដំបូងសម្រាប់ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ ដោយសារតែកីឡាករ Ousmane Dembele, Arthur Melo និង Arturo Vidal ត្រូវបានដាក់ឲ្យលេងជំនួសវិញ ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុម Barca បានត្រៀមលក់ Coutinho ចេញនៅរដូវក្តៅខាងមុខ ជាមួយនឹងតម្លៃខ្លួនប្រមាណ 80 លានអឺរ៉ូ សម្រាប់ក្លឹបផ្សេងទៀត ដែលបានចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះ ។

មិនតែប៉ុណ្ណោះក្រុម Manchester United ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួមជាស្រេច ដើម្បីធ្វើការផ្លាស់ប្តូរសម្រាប់ Coutinho ប៉ុន្តែប្រភពជិតស្និទ្ធមួយបានលើកឡើងថាកីឡាកររូបនេះមិនបានត្រៀមខ្លួនរួចរាល់ ក្នុងការវិលទៅទឹកដីអង់គ្លេសវិញឡើយ ៕

ប្រភព: Foxsports