Barcelona ដាក់​សំណើ​លើក​ចុង​ក្រោយ លើ​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ​តម្លៃ​កប់​ពពក​មួយ​រូប

ស្នើ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នេះ​គឺ​ជា​លើក​ចុង​ក្រោយ​ហើយ​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០ ដែល​ក្លឹប Barcelona នឹង​ចរចា​ជាមួយ​ក្លឹប Inter Milan ជុំវិញ​ការ​ចង់​បាន Lautaro Martinez មក​ចូលរួម​នៅ​ទឹកដី Camp Nou។

Josep Mari Bartomeu
Lautaro Martinez

ដោយសារ​តែ​វិបត្តិ​កូវីដ១៩ និង​រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ក្លឹប​មាន​ការ​ធ្លាក់ចុះ ទើប​ក្លឹប​អេស្ប៉ាញ​ហាក់​តឹងតែង​លើ​ការ​ចាយ​លុយ​ចំពោះ​កីឡាករ​សំខាន់​បែប​នេះ។

ប៉ុន្តែ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប Barcelona កំពុង​រៀបចំ​ការ​ដាក់​សំណើ​លើក​ចុង​ក្រោយ​សម្រាប់​បុរស​វ័យ ២៣ ឆ្នាំ ដើម្បី​ស្ទាបស្ទង់​ចង់​ដឹង​ថា Inter ព្រម​ទម្លាក់​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​មក​ក្រោម ៩០ លាន​ផោន​ឬ​យ៉ាង​ណា។

Lautaro Martinez

គួរ​រំឭក​ថា នៅ​តំបន់​ប្រយុទ្ធ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Suarez សម្រាប់ Barcelona គឺ​ពិត​ជា​សំខាន់ ត្បិត​បើ​មាន Antoine Griezmann ក៏​ដោយ តែ​ក៏​មិន​ទាន់​គ្រប់គ្រាន់​ដូច​កាល​មាន​ Suarez ពេញ​ជើង​នោះ​ដែរ។ រដូវ​កាល​ចាស់ ២០១៩/២០ Martinez រក​បាន ២១ គ្រាប់​នៅ ៤៩ ប្រកួត​សរុប៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ គ្រូជំនួយ Lijnders ជឿជាក់ថាចំណូលថ្មីរូបនេះ គឺមានសមត្ថភាពមិនចាញ់ខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Liverpool នោះទេ

យោងតាមការលើកលើកឡើងរបស់គ្រូបង្វឹកជំនួសលោក Pep Lijnders បានបង្ហាញថាកីឡាករចំណូលថ្មី Diogo Jota គឺស្ថិតនៅកម្រិតដូចគ្នាទៅនឹងខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane, Roberto Firmino និង Mo Salah ដែរ ។

Pep Lijnders
Diogo Jota

ជាក់ស្តែងវាគឺដូចអ្វីដែលជំនួយការរបស់លោក Jurgen Klopp រូបនេះ បានរំពឹងទុកពិតមែន ដោយកីឡាករដែលមានតម្លៃខ្លួន ៤៥ លានផោនរូបនេះ អាចធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេ សម្រាប់ក្រុម Liverpool អំឡុងការប្រកួតទល់ Lincoln City ក្នុងពានរង្វាន់ Carabao Cup កាលពីយប់មិញនេះ ។

Diogo Jota

ហើយយ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនេះ លោក Lijnders បាននិយាយថា ៖ ”  អ្នកបានឃើញកាលវិភាគរបស់យើងហើយឬនៅ? គាត់នឹងទទួលបានឱកាសលេង ។ Jota គឺជាកីឡាករម្នាក់ ដែលមានបច្ចេកទេសសឹងតែដូចគ្នាទៅនឹងប្រព័ន្ធប្រយុទ្ធដ៏កំណាចទាំងបីរបស់យើងដែរ ” ។

Sadio Mane, Roberto Firmino និង Mo Salah

លោកបានបន្ថែមទៀតថា ៖ “ ហើយចំពោះការសម្របខ្លួនវិញ វានឹងមានភាពឆាប់រហ័ស ជាពិសេសចំពោះកីឡាករល្អដូចជាគាត់ ។ គាត់នឹងត្រូវរៀនលេងពីរបៀបដែលពួកយើងលេង ។ នៅពេលយើងឃើញគាត់លេងក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ យើងបានឃើញថាពួកគេមានទម្រង់លេង ៤-៣-៣ ដែរ ដូច្នេះវាមានភាពស្រដៀងគ្នាច្រើនរវាងក្រុមទាំងពីរ ” ៕

ប្រភព: Daily Mail