Barcelona ត្រូវតតាំងជាមួយក្រុម ដែលធ្លាប់យកឈ្នះពួកគេដល់ក្នុងផ្ទះ កាលពីរដូវកាលមុន

Barcelona ត្រូវប្រឈមជាមួយនឹងក្រុមខ្លាំង Real Betis ដែលបានយកឈ្នះពួកគេដល់ក្នុងផ្ទះ កាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងលទ្ធផល ៤-៣ នៅទឹកដី Camp Nou ហើយក្រុមទាំងពីរនឹងត្រូវជួបគ្នាសារជាថ្មីនៅថ្ងៃអាទិត្យខាងមុខនេះ សំរាប់ការប្រកួតជុំទី២នៅលីគកំពូលអេស្ប៉ាញ។

ទោះយ៉ាងណាក្ដី Barcelona អាចនឹងមានក្ដីសង្ឃឹមទទួលបានជ័យជំនះ ដោយរំពឹងថានឹងមានវត្តមានតារាឆ្នើម Lionel Messi បង្ហាញខ្លួនក្នុងការប្រកួតនោះ បន្ទាប់ពីរូបគេត្រូវអវត្តមាន៥ប្រកួតដោយសាររបួស។

គួររំលឹកថា បរាជ័យនៅក្នុងផ្ទះទល់នឹង Betis កាលពីឆ្នាំមុន មិនអាចរារាំងការឈ្នះពាន LaLiga របស់ក្រុមអ្នកមានបុណ្យបានឡើយ ដោយពួកគេទទួលបានលទ្ធផលល្អសំរាប់ការប្រកួតបន្ដបន្ទាប់នៅទឹកដី Camp Nou ដោយស្មើ 2-2 ទល់នឹង Valencia ហើយក្រោយមកទទួលបានជ័យជំនះលើ Villarreal (2-0), Celta (2-0), Eibar (3-0), Leganés (3-1), Valladolid (1-0), Rayo (3-1), Espanyol (2-0), Atlético (2-0), Real Sociedad (2-1), Levante (1-0) និង Getafe (2-0)៕

ការប្រកួតនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះយប់ថ្ងៃអាទិត្យ (ឆ្លងចូលថ្ងៃចន្ទ) វេលាម៉ោង ២៖០០ នាទីរំលងអាធ្រាត នៅកីឡដ្ឋាន Camp Nou៕

ប្រភព៖ SPORT