Barcelona បង្ហើបប្រាប់ក្រុម Man United ពីតម្លៃខ្លួនរបស់ Coutinho

អនាគតរបស់កីឡាករ Philippe Coutinho កំពុងស្ថិត្តក្នុងភាពសង្ស័យយ៉ាងខ្លាំងនៅក្នុងក្រុម Barcelona ក្រោយពីបានមកដល់ទើបតែបានមួយឆ្នាំ ។

ប៉ុន្តែទោះជាយ៉ាងណាកីឡាករប្រេស៊ីលរូបនេះដែលបានបរាជ័យក្នុងការទម្រង់លេងដ៏ល្អរបស់គេ ដែលជាហេតុធ្វើឲ្យក្រុម Barca មានការស្ទាក់ស្ទើក្នុងការទុកចិត្តលើគេ ។

លើសពីនេះមានរបាយការណ៍ថ្មីៗមួយចំនួនបានបង្ហាញថា Coutinho អាចនឹងចាកចេញពីក្លឹប Barca នៅរដូវក្តៅនេះ ជាមួយនឹងក្លឹបកំពូលនៅ La Liga មួយនេះកំពុងស្វែងរកថវិការធំមួយ ដើម្បីធ្វើការផ្លាស់ប្តូរនាំយកកីឡាករ Neymar មកវិញ ។

ហើយចំពោះរបាយការណ៍ទាំងនោះបាននាំឱ្យមានការរំពឹងទុកថាក្រុមបិសាចក្រហម Manchester United អាចនឹងនាំយក Coutinho ត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ។

យ៉ាងណាមិញបើយោងតាមរបាយរបស់ Calcio Mercato បានឲ្យដឹងថាក្រុម Barca នឹងស្តាប់រាល់ការផ្តល់ជូនពិសេសណាមួយ  ខណ:ពួកគេមានបំណងដាក់តម្លៃខ្លួនសម្រាប់ Coutinho ឲ្យដូចទៅនឹងពេលដែលពួកគេបានចំណាយសម្រាប់កីឡាកររូបនេះពីក្រុម Liverpool ដែរ ។

ជាក់ស្តែងនោះមានន័យថាក្រុម Man United ត្រូវប្រឈមនឹងការចំណាយជិត 142 លានផោនសម្រាប់ Coutinho ដែលជាតម្លៃកំណត់ត្រាមួយសម្រាប់ក្របខ័ណ្ឌ Premier League ៕

ប្រភព: Mirror

មតិយោបល់