Barcelona&At Madrid សម្លឹង​ឃើញ​គោលដៅ​តែ​មួយ​នៅ​ទឹកដី​អ៊ីតាលី

តាម​របាយការណ៍​ពី Calciomercato បាន​ចុះ​ផ្សាយ​ថា​ទាំង​ក្លឹប Atletico Madrid ​និង FC Barcelona កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន​ខ្សែ​ការពារ Alessio Romagnoli របស់​ក្លឹប AC Milan ដូច​គ្នា។

Alessio Romagnoli
Simeone និង Valverde

ប្រធាន​ក្រុម​វ័យ ២៤ ឆ្នាំ​រូប​នេះ ត្រូវ​បាន​រាប់​ចូល​ជា​កីឡាករ​សកម្ម​មួយ​រូប​របស់ AC ដែល​ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ចូល​លេង​សឹង​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ជាមួយ​នឹង​កង្វះខាត​នៅ​ប្រព័ន្ធ​ការពារ​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​ពីរ ពួក​គេ​ក៏​បង្វែរ​រ៉ាដា​តែ​មួយ​មក​លើ​ Alessio ហើយ​ព្យាយាម​ធ្វើ​ការ​ចរចា​តាម​ដែល​អាច​ទៅ​រួច។

Alessio Romagnoli

យ៉ាងណាមិញ​វា​ស៊ីសង​ទៅ​លើ​សាមី​ខ្លួន​ផ្ទាល់ ត្បិត​កុងត្រា​កៀក​នឹង​បញ្ចប់ តែ AC ក៏​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ Romagnoli ទម្លាក់​ចុង​ប៊ិច​បន្ត​ឈរ​ជើង​ជាមួយ​ក្លឹប​ទៅ​ថ្ងៃ​មុខ​ថែម​ទៀត​ដែរ៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Carvajal ​ប្រាថ្នា​ចង់​ចាប់​ដៃ​គូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​តម្លៃ​ថ្លៃ​រូប​នេះ​នៅ​ក្លឹប Real Madrid

ទន្ទឹម​ពេល​ដែល Kylian Mbappe កំពុង​ជាប់​ពាក្យ​ចចាមអារ៉ាម​ថា​គ្រោង​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid បង្វែរ​ទៅ​មើល​ខ្សែ​ការពារ Dani Carvajal ក៏​ហាក់​បើក​ដៃ​ទទួល​រួច​ជា​ស្រេច។

Dani Carvajal
Kylian Mbappe

Carvajal ​បាន​បង្ហាញ​ការ​ឲ្យ​តម្លៃ​ដល់​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង និង​ប្រាថ្នា​ចង់​ឲ្យ​កីឡាករ​បារាំង​ផ្លាស់​មក​ចូលរួម​នៅ​ទឹកដី​ Bernabeu ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។

Kylian Mbappe

កីឡាករ​អេស្ប៉ាញ​និយាយ​ថា៖ “អ្វី​ដែល​យើង​បាន​ឃើញ​ពី​គុណភាព​របស់​គេ​គឺ​ជា​ការ​ពិត ដោយ​គេ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ហើយ​អាច​និយាយ​ថា​វា​ជា​រឿង​ល្អ​ក្នុង​ការ​រួបរួម​ក្រុម​ជាមួយ​ Mbappe ព្រោះ​អ្នក​ខ្លាំង សក្តិសម​តែ​មក​ចូលរួម​នៅ Madrid អ៊ីចឹង​ហើយ”។

គួរ​រំឭក​ថា Mbappe ១៩ ប្រកួត​នៅ Champions League កន្លង​ទៅ​នេះ រូប​គេ​រក​បាន​ដល់​ទៅ ១៩ គ្រាប់​និង​ចូលរួម Assist ឲ្យ​មិត្ត​រួម​ក្រុម ១១ លើក ពោល​គឺ​ស្ថិតិ​ចូលរួម​ចំណែក​គ្រាប់​បាល់ ១ ​គ្រាប់​រៀងរាល់​ការ​ប្រកួត៕ ប្រភព៖ FoxSportAsia