Bayern ចង់សុំខ្ចីជើងតារាឆ្នើមម្នាក់របស់ Barca ដូចដែរពួកគេបានធ្វើជាមួយ James របស់ Madrid កាលពេលកន្លងទៅ

កីឡាករ Philippe Coutinho ទំនងជាចូលរួមជាមួយក្លឹបយក្សនៅក្របខណ្ឌ Bundesliga ក្នុងលក្ខខណ្ឌខ្ចីជើង ព្រោះអនាគតរបស់គេជាមួយក្រុមម្ចាស់ជើងឯក La Liga មួយនេះ នៅតែមិនមានភាពប្រាកដប្រជា បន្ទាប់ពីទទួលបានភាពខកចិត្តជាច្រើនកាលពីរដូវកាលមុន ។

ជាក់ស្តែងបើយោងតាមលោក Guillaume ដែលជាអ្នកយកព័ត៌មានរបស់ EuroSport បានរាយការណ៍ថាក្លឹប Bayern Munich ចង់ចុះហត្ថលេខាលើកីឡាករ Coutinho ក្នុងកិច្ចសន្យាខ្ចីប្រាក់រយៈពេល ២ ឆ្នាំ ដូចអ្វីដែលពួកគេបានធ្វើជាមួយកីឡាករ James Rodriguez របស់ក្លឹប Real Madrid ដែរ នៅចន្លោះចន្លះរដូវកាល  ២០១៧ ដល់ ២០១៩ ។

គួរបញ្ជាកថា Coutinho  បានបង្ហាញខ្លួនត្រឹមតែ ៥៤ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Barca ក្នុងឆ្នាំ ២០១៨-១៩ ដោយអាចរកគ្រាប់បាល់បានតែ ១១ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៥ លើ ផ្ទុយពីការរកគ្រាប់បាល់បាន ១០ លើក និងបញ្ចូនបាល់ ៦ លើក ដែលរូបនេះអាចធ្វើបាន ពីការបង្ហាញខ្លួនត្រឹមតែ ២២ ប្រកួតប៉ុណ្ណោះ នៅរដូវកាល ២០១៧-១៨ ។

យ៉ាងណាមិញទម្រង់លេងរបស់ខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះត្រូវបានគេរាយការណ៍ថាជាមូលហេតុដ៏ចម្បងមួយ ដែលធ្វើឲ្យ Barca ចង់បំបាត់ Coutinho ចេញពីក្រុមរបស់ពួកគេនៅរដូវក្តៅនេះ ៕

ប្រភព: FoxsportsAsia