Bayern Munich វាយបកយកឈ្នះ Hoffenheim ក្នុងលទ្ធផល ៥-២

ក្រុម Bayern Munich បានយកឈ្នះ Hoffenheim បន្ទាប់ពីរបូតគ្រាប់បាល់ដល់ទៅ ២គ្រាប់នៅ ១២នាទីដំបូង ហើយបង្កើនគំលាតរហូតដល់ ១៦ពិន្ទុនៅលើកំពូលតារាង។

ក្រុមកំពូលតារាង បានរបូតពីរគ្រាប់ក្រោមស្នាដៃរបស់កីឡាករ Mark Uth និងអតីតខ្សែប្រយុទ្ធរបស់ ក្រុមកាំភ្លើងធំ Serge Gnabry ដែលជាកីឡាករដែល Bayern ដាក់អោយ Hoffenheim ខ្ចីជើង។

ប៉ុន្ដែក្រុមការពារជើងឯកបានវាយបកយ៉ាងចាស់ដៃ ដោយរកបាន៥គ្រាប់មកវិញ ធ្វើអោយចប់ការប្រកួតក្រុម Bayern Munich ឈ្នះ Hoffenheim ៥-២៕
ទស្សនាវីដេអូហាយឡាយទាំងអស់គ្នា៖

ប្រភព៖ BBC